បទសម្ភាស
លោកស្រីម៉េង សុភារី៖ “លោក កឹម សុខា ប្រាប់មេធាវីថា វីដេអូដែលចោទប្រកាន់លោកត្រូវបានគេកាត់ជាកង់”
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៤៤
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នៅរាត្រីនេះ គឺលោកស្រី ម៉េងសុភារី មេធាវីម្នាក់ក្នុងចំណោម៥នាក់ ដែលចូលការពារក្តីឲ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ឆ្លើយតបនឹងសំណួរបស់វិទ្យុបារាំងអន្តរជាតិ លោកស្រី ម៉េង សុភារី បានឲ្យដឹងថា លោក កឹម សុខា កំពុងស្ថិតនៅក្នុងស្ថានភាពសមរម្យមួយ ហើយស្មារតីរបស់លោកនៅតែរឹងម៉ាំដដែល។ ប៉ុន្តែ ថ្លែងទាក់ទងនឹងវីដេអូឃ្លីបកាលពីខែធ្នូ ឆ្នាំ២០១៣ វិញ លោក កឹម សុខា បានថ្លែងប្រាប់មេធាវីថា វីដេអូដែលរដ្ឋាភិបាលលើកយកមកចោទប្រកាន់លោក ត្រូវបានគេកាត់ជាកង់” មិនមែនបង្ហាញខ្លឹមសារទាំងស្រុងរបស់លោកនោះទេ។