លោក មាស សុភ័ណ្ឌ៖ សន្និសីទកំពូលសារព័ត៌មានអាស៊ី ជាឱកាសដែលកម្ពុជាប្រាប់ការពិតទៅកាន់ពិភពលោក
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:០២
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន។ អ្នកសារព័ត៌មានជាតិនិងអន្តរជាតិប្រមាណជា៥០០នាក់ មកពីប្រទេសជាង៤០ នឹងមកជួបជុំគ្នានៅក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៤ខែមិថុនា នៅក្នុង «សន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៦» ដែលនឹងជជែកពីបញ្ហាប្រឈមនៃទីផ្សារព័ត៌មានក្នុងសម័យឌីជីថល។ វេទិកានេះនឹងមានការចូលរួមបើកពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១២មិថុនា។ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានថ្លែងថា តាមរយៈសន្និសីទកំពូលសារព័ត៌មានអាស៊ីនេះ ក្រៅពីជជែកពីបញ្ហាប្រឈមរបស់សារព័ត៌មាន ក្នុងសម័យឌីជីថលហើយ ក៏ជាឱកាសដែលកម្ពុជាប្រាប់ការពិតទៅកាន់ពិភពលោក ទាក់ទងនឹងសេរីភាពសារព័ត៌មាន សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ពិសេសទាក់ទងនឹងវប្បធម៌ដ៏ចំណាស់របស់ខ្លួនផងដែរ។