លោក សុវណ្ណ ភីឡុង៖ មហោស្រពរូបថតភ្នំពេញ គឺជាសាលារៀនសម្រាប់អ្នកជំនាន់ក្រោយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:១៤
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក សុវណ្ណ ភីឡុង នាយកសមាគមរូបថតភ្នំពេញ។ ចាប់ពីថ្ងៃទី ២៤ តុលា ដល់ថ្ងៃទី ២៤ វិច្ឆិកា ខាងមុខនេះ នឹងមានការដាក់តាំងបង្ហាញរូបថតសហសម័យចំនួន៣៦៥សន្លឹកនៅក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប តាមរយៈ មហោស្រពរូបថតភ្នំពេញ។ រូបថតសហសម័យចំនួន៣៦៥សន្លឹកនេះ គឺជាស្នាដៃរូបថតរបស់សិល្បករ និងអ្នកថតរូបអាជីពដល់ទៅជាង៤០នាក់ មកពីប្រទេសនានាមកពីតំបន់អឺរ៉ុប និងអាស៊ី ដោយក្នុងនោះមានអ្នកថតរូបជនជាតិខ្មែរចំនួន១៣នាក់ផង។ នៅភ្នំពេញនឹងមានការតាំងបង្ហាញដល់ទៅ១១ទីតាំងឯណោះ។ បើតាមលោក សុវណ្ណ ភីឡុង មហោស្រពរូបថតភ្នំពេញ គឺជាសាលារៀនសម្រាប់អ្នកជំនាន់ក្រោយ។