អានតួអត្ថបទ
បទសម្ភាស

លោក​ វ៉ាត់ ​ចំរើន​៖ ​កម្ពុជា ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ឲ្យ​អន្តរជាតិ​ទទួល​ស្គាល់ ​“​ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ​”​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​​ប្រចាំថ្ងៃ​​របស់​​វិទ្យុ​​បារាំង​​អន្តរជាតិ ​RFI​ នៅ​​រាត្រី​​នេះ ​គឺ​​លោក វ៉ា​ត់ ចំរើន ​អគ្គលេខា​​ធិការ​​​​គណៈកម្មាធិកា​រ​​ជាតិ​​អូឡាំពិក​​កម្ពុជា​។ ​លោក ​វ៉ា​ត់ ចំរើន​ បាន​​ថ្លែងថា​ កម្ពុជា​​នឹង​​រៀប​​ចំ​ការ​​ប្រកួត​​កីឡា ​“ប្រដាល់​គុន​​ខ្មែរ​អន្តរជាតិ” ជា​ផ្លូវការ​និង​ជា​លើកដំបូង ចាប់ពី​ថ្ងៃទី ០៨ ដល់​ថ្ងៃទី ១០ ខែធ្នូ​ចុង​ឆ្នាំ​២០១៧​នេះ ដោយមាន​ប្រទេស​ចំនួន០៩ចូលរួម។ ការ​រៀប​ចំ​​ព្រឹត្តិការណ៍​ជា​លើកដំបូង​និង​​ផ្លូវការ​នៅ​កម្ពុជា​នេះ គឺធ្វើឡើង នៅក្នុង​កិច្ចខិតខំ​ប្រឹង​ប្រែង​​រប​ស់​​កម្ពុជា ដើម្បី​ឲ្យ​សហគមន៍​​អន្តរជាតិ ជាពិសេស​ក្រុមប្រឹក្សា​កីឡា​អន្តរជាតិ ទទួល​ស្គាល់​ “ប្រដាល់​គុន​ខ្មែរ​អន្តរជាតិ” ហើយ​តទៅ អនាគត កម្ពុជា​អាច​បញ្ចូល​ប្រភេទ​កីឡា​នេះ ទៅក្នុង​វិញ្ញាសារ​អូឡាំពិក​​ជាដើម។ តែ​អ្វីដែល​សំខាន់​មួយទៀត​នោះ គឺជា​កិច្ចខិតខំ​ប្រឹង​ដើម្បី​កម្ពុជា ដើម្បី​ដាក់​បញ្ចូល​ប្រភេទ​កីឡា​នេះ ទៅក្នុង​វិញ្ញាសារ​ប្រកួត​កីឡា​ស៊ី​ហ្គេម មិនមែន “មួយ​ថៃ” ឬ “មួយ​​ឡាវ” ​នៅពេលដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ២០២៣ខាងមុខ។ 

លោក​ វ៉ាត់ ​ចំរើន​ អគ្គ​លេខា​ធិ​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ​និង​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ទេសច​រណ៍។ ​
លោក​ វ៉ាត់ ​ចំរើន​ អគ្គ​លេខា​ធិ​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា ​និង​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ទេសច​រណ៍។ ​ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ