អានតួអត្ថបទ
បទសម្ភាស

លោក ជេត ​ភារម្យ​៖ ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​ប្រឈម​ការ​បិទ​ទ្វារ​ជា​ថ្មី ​ដោយ​សារ​តម្លៃ​ជ្រូក​រស់​ធ្លាក់​ចុះ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បញ្ហា​​ចម្រូង​ចម្រាស់​​នៃ​​ការ​​នាំ​ចូល​​ជ្រូក​​ពី​​ប្រទេស​ជិត​ខាង​​មក​​កម្ពុជា ​បាន​​ផ្ទុះ​ឡើង​​ជា​ថ្មី​​នៅ​​ថ្ងៃ​​នេះ ​បន្ទាប់​ពី​​សមាគម​​អ្នក​​ចិញ្ចឹម​សត្វ​​កម្ពុជា ​ដែល​មាន​​ការ​ចូល​រួម​​ពី​​កសិករ​​អ្នក​​ចិញ្ចឹម​​ជ្រូក​​ផង ​បាន​ធ្វើ​​សន្និសីទ​កាសែត​​មួយ​​ដោយ​បាន​​លើក​ឡើង​​ពី​​ការ​​ត្អូញត្អែ​រ​​បស់​​ខ្លួន​​។ ​លោក ជេ​ត ភារ​ម្យ អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ថ្លែង​ក្នុងនាម​ជា​ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅថ្ងៃនេះ​ថា បន្ទាប់ពី​ប្រទេស​ចិន​បាន​បិទ​ទីផ្សារ​នាំចូល​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​តាំងពី​ដើមឆ្នាំ ២០១៧ នេះ​មក បាន​ជំរុញ​ឲ្យ​ប្រទេស​វៀតណាម​នាំ​ចូលមក​កម្ពុជា​វិញ ដោយ​បន្ថោក​តម្លៃ រហូត​កសិករ​ក្នុងស្រុក​លើស​ពី​៥០​%​បាន​បោះបង់​មុខរបរ​ចិញ្ចឹម​ជ្រូក។ លោក​ថា ប្រសិនបើ​មិនមាន​ការដោះស្រាយ​ជា​បន្ទាន់​​ណា​មួយ​ទេនោះ កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ទាំង​លក្ខណៈ​គ្រួសារ និង​លក្ខណៈ​ឧ​ស្សាហកម្ម អាច​ប្រឈម​នឹង​ការបិទទ្វារ។ខាងក្រោម​នេះ​គឺជា​បទសម្ភាសន៍​រវាង វ៉ា សំណព្វ ជាមួយ​លោក ជេ​ត ភារ​ម្យ។ 

លោក ជេត ភារម្យ ​អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា ​បាន​ថ្លែង​ក្នុង​នាម​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI ​​នៅ​ថ្ងៃទី​ ​០៤ ​​ធ្នូ ​​ឆ្នាំ ​២០១៧​។​
លោក ជេត ភារម្យ ​អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា ​បាន​ថ្លែង​ក្នុង​នាម​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ RFI ​​នៅ​ថ្ងៃទី​ ​០៤ ​​ធ្នូ ​​ឆ្នាំ ​២០១៧​។​ @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ