អានតួអត្ថបទ
បទសម្ភាស

លោកមូសារ អ៊ីស្សាម៖ ASEAN ផ្តល់ភាព​ជា​គំរូដល់​EU ​ក្នុង​នយោបាយ​មិន​លូកដៃ​កិច្ចការ​ផ្ទៃ​ក្នុង​គ្នា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក មូ​សារ អ៊ី​ស្សាម ជា​សមាជិក​ស្ថាបនិក និង​ជា​សមាជិក​ក្រុមប្រឹក្សា​ផ្នែក​វិទ្យាសាស្ត្រ​នៃ​សមាគម ហង់​រី កា​ពី​តង់ ដែលជា​សមាគម​មិត្តភាព​វប្បធម៌​ប្រព័ន្ធ​គតិយុត្ត​ស៊ីវិល ឡ នៅ​កម្ពុជា។ អស់​រយៈពេល​ពីរ​ថ្ងៃ​ហើយ ដែល​សមាគម​នេះ​បានរៀបចំ​សិក្ខាសាលា​ស្តីពី​ទំនាក់ទំនង៤០ឆ្នាំ​រវាង​អង្គការ​តំបន់​ពីរ គឺ​អាស៊ាន និង​សហភាព​អឺរ៉ុប។ នៅក្នុង​សិក្ខាសាលា​នេះ មានការ​វាយតម្លៃថា អាស៊ាន​បានផ្តល់​ភាព​គំរូ​មួយ ដល់​សហភាព​អឺរ៉ុប តាមរយៈ​នយោបាយ​មិន​លូកដៃ​កិច្ចការ​ក្នុងនៃ​ប្រទេស​ជា​សមាជិក។ ការលើកឡើង​បែបនេះ គឺ​ខណៈដែល​គណៈប្រតិភូ​សភា​សហភាព​អឺរ៉ុប​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដោយបាន​បង្ហាញ​ការព្រួយបារម្ភ​ពី​ការចាប់ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ការប៉ុនប៉ង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​វាគ្មិន​នៅក្នុង​សិក្ខាសាលា​នេះ បាន​លើកឡើងថា សហភាព​អឺរ៉ុប​មិនទាន់​យល់​អំពី​ទស្សនវិស័យ​របស់​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ដែល​ធ្វើ​ឲ្យ​ទំនាក់ទំនង រវាង​អាស៊ាន​និង​អឺរ៉ុប​មិនសូវ​ល្អ ដូច​ទំនាក់ទំនង​អាស៊ាន​និង​ចិន​នោះទេ។ 

លោក មូសារ អ៊ីស្សាម ជាសមាជិកស្ថាបនិក ​និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ផ្នែក​វិទ្យាសាស្ត្រ​នៃសមាគម ហង់រី កាពីតង់ ដែលជាសមាគមមិត្តភាពវប្បធម៌ប្រព័ន្ធគតិយុត្តស៊ីវិល ឡ នៅកម្ពុជា។
លោក មូសារ អ៊ីស្សាម ជាសមាជិកស្ថាបនិក ​និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ផ្នែក​វិទ្យាសាស្ត្រ​នៃសមាគម ហង់រី កាពីតង់ ដែលជាសមាគមមិត្តភាពវប្បធម៌ប្រព័ន្ធគតិយុត្តស៊ីវិល ឡ នៅកម្ពុជា។ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ