អានតួអត្ថបទ
បទសម្ភាស

លោកស្រី ​មូរ សុខហួរ​៖​ “​ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​គេ​ចាប់​ខ្លួន​ ដើម្បី​បំបាត់​សំឡេង​ខ្ញុំ​ឡើយ​”​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោកស្រី មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ។ កាលពី​ថ្ងៃ​អង្គារ ទី០៣ តុលា កន្លងទៅ លោកស្រី មូរ សុខ​ហួរ បានសម្រេច​ចាកចេញ​ពី​ប្រទេស​កម្ពុជា​យ៉ាង​តក់ក្រហល់ ដោយ​លើក​ហេតុផល​ថា ស្ថានភាព​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ គ្រោះថ្នាក់​ខ្លាំងណាស់​សម្រាប់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ។ លោកស្រី មូរ សុខ​ហួរ ពេលនេះ ដែល​កំពុង​ស្ថិតនៅ​ទីកន្លែង​មួយ​ដែលមាន​សុវត្ថិភាព​ហើយ បាន​ឆ្លៀត​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា ការចាកចេញ​របស់លោក​ស្រី គឺ​ដើម្បី​គេច​ចេញពី​សេណារីយោ ដែល​គេច​ង់​បំបិតមាត់​គណបក្សប្រឆាំង នៅមុន​ការបោះឆ្នោត។ តែ​យ៉ាងណាក៏ដោយ លោកស្រី មូរ សុខ​ហួរ បាន​អះអាងថា លោកស្រី​មានបំណង​ចង់​វិល​ត្រលប់​វិញ ដើម្បី​ចូលរួម​ការបោះឆ្នោត​នាពេលខាងមុខ។ 

លោកស្រី មូរ សុខហួរ ​អនុប្រធានគណបក្ស​សង្គ្រោះជាតិ។
លោកស្រី មូរ សុខហួរ ​អនុប្រធានគណបក្ស​សង្គ្រោះជាតិ។ @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ