លោក ពុយ គា៖ ត្រាំ បានក្លាយជាតួឯកនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ បន្ទាប់ពី ឌូ ទែតេ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៥៦
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ។ លោក ពុយ គា ដែលកំពុងតាមដានយកព័ត៌មាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ ដែលកំពុងប្រព្រឹត្តទៅនៅឯទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បានរាយការណ៍ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ ហាក់បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អ តែបញ្ហាកូរ៉េខាងជើងនិងសមុទ្រចិនខាងត្បូង នៅតែជាប្រធានបទក្តៅនៃកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីននេះ។ ប៉ុន្តែទន្ទឹមគ្នានេះ អ្នកសារព័ត៌មានរូបនេះ បានកត់សំគាល់ថា ប្រធានាធិបតីអាមេរិក លោក ដូ ណាល់ត្រាំ បានក្លាយជាតួឯកសំខាន់នៃកិច្ចប្រជុំនេះ បន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក ឌូ ទែតេ ដែលជាម្ចាស់ផ្ទះ។ ទាក់ទងនឹងជំនួបខ្លី រវាងនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីអាមេរិក លោក ដូ ណាល់ត្រាំ វិញ លោក ពុយ គា បានថ្លែងថា នៅមិនទាន់មានការរំលេចឲ្យដឹងពីខ្លឹមសារនៅឡើយទេ។