បទសម្ភាស
លោក សុខ ឥសាន៖ សំណើវិសោធនកម្មច្បាប់ថ្មី មិនមែនជាការកាត់ក្បាលតម្រូវមួកទេ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៤៧
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ ឆ្លើយតបនឹងការរិះគន់ជុំវិញសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួនបួន ដែលឈានទៅបែងចែកអាសនៈគណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សនយោបាយផ្សេងៗនោះ លោក សុខ ឥសាន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាគ្រាន់តែបំពេញតួនាទីរបស់ខ្លួន ដើម្បីធានាឲ្យមានការគោរពនីតិរដ្ឋនៅកម្ពុជាប៉ុណ្ណោះ។ លោកបានច្រានចោលថា សំណើវិសោធនកម្មច្បាប់ថ្មីទាំងបួន ដែលកំពុងស្ថិតនៅក្នុងដៃគណៈកម្មការជំនាញផ្នែកនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភាសិក្សានេះ មិនមែនជាការកាត់ក្បាលតម្រូវមួកនោះទេ។