លោក ស៊ុន យូរ៉ា៖ បញ្ហាដីធ្លី និងអភិរក្សធនធានធម្មជាតិនៅកម្ពុជាក្នុងឆ្នាំ២០១៧ហាក់ប្រសើរជាងមុន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:១៦
អង្គការសង្គមស៊ីវិលជាង៦០នៅកម្ពុជា នៅថ្ងៃទី ០៦ ធ្នូ នេះ បានរៀបចំសន្និសីទជាតិលើកទី១១ ស្តីពី អភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិ ដែលរៀបចំឡើងដោយវេទិការនៃអង្គការមិនមែនរដ្ឋាភិបាល ហៅកាត់ថា NGO Forum ។ សន្និសីទនេះ គឺជាកិច្ចប្រជុំប្រចាំឆ្នាំ ដើម្បីវាយតម្លៃទៅលើការងាររបស់ខ្លួន ពិសេសទាក់ទងនឹងបញ្ហាដីធ្លី និងធនធានធម្មជាតិនៅកម្ពុជា។ ដូច្នេះភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅរាត្រីនេះ គឺលោក ស៊ុន យូរ៉ា ប្រធានកម្មវិធីគោលនយោបាយអភិវឌ្ឍន៍ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ហៅកាត់ថា NGO Forum ដែលនឹងលើកឡើងពីបញ្ហាប្រឈម រួមទាំងក្តីកង្វល់ដែលកើតឡើងនៅក្នុងឆ្នាំ២០១៧។សូមអញ្ជើញស្តាប់ ៖