អានតួអត្ថបទ
កម្ពុជា

លោក សុន ឆ័យ៖ ​ការ​បិទ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន គឺ​ជា​ការ​សម្រេច​ចិត្ត​ខុស!

លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​លិខិត​មួយ សុំ​ការ​បំភ្លឺ​ពី​ក្រសួង​ព័ត៌មាន អំពី​ការ​បិទ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន ដែល​លក់​ម៉ោង​ផ្សាយ​ឲ្យ​វិទ្យុ​អាស៊ី​សេរី វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ជា​ដើម​។

លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ។
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៣​កញ្ញា លោក សុន ឆ័យ ចាត់​ទុក​សេចក្ដី​សម្រេច​​របស់​ក្រសួង​ព័ត៌មាន​បិទ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​នេះ ថា​ជា​ការ​សម្រេច​ចិត្ត​ខុស ជា​ទង្វើ​រើស​អើង ខុស​គោលការណ៍​ច្បាប់ និង​លម្អៀង​ក្នុង​គោល​បំណង​បម្រើ​នយោបាយ​គណបក្ស​កាន់​អំណាច​។ នេះ​បើ​តាម​លោក សុន ឆ័យ​។ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ បាន​ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន​កែ​តម្រូវ​សេចក្ដី​សម្រេច​របស់​ខ្លួន ដើម្បី​ឲ្យ​វិទ្យុ​ដែល​បាន​បិទ​ទាំង​អស់ អាច​ដំណើរការ​ជា​ធម្មតា​ឡើង​វិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ