អានតួអត្ថបទ
បទយកការណ៍

លោក សន ជ័យ៖ យើង​គួរ​តែ​ធ្វើ​ជា​មនុស្ស​ឲ្យ​គេ​កោត​សរសើរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក សន ជ័យ ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ដែល​បាន​ប្រឡូក​នឹង​ការងារ​សង្គម​ស៊ីវិល​ជាង ១៥​ឆ្នាំ​មក​ហើយ។ ការងារ​បច្ចុប្បន្នរបស់​លោក ដែល​ធ្លាប់​រង​ការ​គំរាម​កំហែង​ គឺ​ជា​ការ​ឃ្លាំ​មើល​អភិបាលកិច្ច និង​គណនេយ្យភាព​ របស់​រដ្ឋាភិបាល​ លើ​វិស័យ​សេវា​សាធារណៈ​ សេវា​អប់​រំ ធន​ធាន​ធម្មជាតិ ការ​បំពេញ​ការងារ​របស់​សមត្ថកិច្ច​ជា​ដើម។ ដោយ​សារ ការឃ្លាំ​មើល​អភិបាល​កិច្ច​ល្អ នៅ​កម្ពុជា ត្រូវ​ការ​គំនិត​ផ្តួច​ផ្តើម​ថ្មី​ឲ្យ​ស្រប​នឹង​បរិបទ​ប្រទេស លោក សន ជ័យ បាន​លះ​បង់​យុវវ័យ​របស់​ខ្លួន ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​លើ​ការងារ​សង្គម ដោយ​គ្មាន​ការ​ភ័យ​ខ្លាច និង​កំពុង​បន្ត​អប់​រំ​យុវជន​ជំនាន់​ក្រោយ ក្នុង​ក្តី​រំពឹង​ឲ្យ​មាន​ការ​កែ​ប្រែ​សេវា​សាធារណៈ​កាន់​តែ​ល្អ​ប្រសើរ​។

លោក សន ជ័យ ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​
លោក សន ជ័យ ជា​ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ