ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 08/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 08/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 08/12 12h00 GMT
កម្ពុជា

​គណៈ​មេធាវី​កម្ពុជា​គ្រោង​ដំណើរ​ការ​ការិយា​ល័យ​ច្បាប់​មួយ​នៅ​ប្រទេស​ថៃ​នៅ​ដើម​ឆ្នាំ​ក្រោយ ដើម្បី​ជួយ​ពលករ​ខ្មែរ​រង​គ្រោះ​

media លោក​ សួន វិសាល ប្រធានគណៈមេធាវី @សហការី

ផ្តើមចេញ​ពី​កិច្ច​ប្រជុំ​ចំរុះ​រវាង​គណៈមេធាវី​ កម្ពុជា-ថៃ ​កាល​ពី​ខែ​សីហា ​កន្លង​ទៅ​នេះ ​គណៈ​មេធាវី​កម្ពុជា ​កំពុង​តែ​ធ្វើ​សេចក្តី​ព្រាង​អនុស្សរណៈ​យោគយល់​មួយ ​ដើម្បី​បង្កើត​ការិយាល័យ​មេធាវី​នៅ​ក្នុង​ប្រទេស​ថៃ ​ដើម្បី​ជួយ​ទៅ​ដល់​ពលករ​កម្ពុជា ​កំពុង​បំរើ​ការងារ​នៅ​ទីនោះ​ ប្រមាណ​ជិត​២​លាន​នាក់​។ ​លោក ​សួន វិសាល ​ប្រធាន​គណៈមេធាវី​កម្ពុជា ​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ការ​ដែល​គណៈមេធាវី​កម្ពុជា​គ្រោង​បើក​ការិយាល័យ​ច្បាប់​មួយ​នៅ​ក្នុង​ប្រទេស​ថៃ ​គឺ​ដោយសារ​តែ​មាន​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​ធ្វើការ​នៅ​ថៃ ​បាន​រង​នូវ​អំពើ​អយុត្តិធម៌​ផ្សេង​ៗ ​ហើយ​មិនមាន​អ្នកណា​ជួយ​ពួក​គាត់​។ ​គម្រោង​ជំនួយ​ផ្នែក​ច្បាប់​នេះ ​ត្រូវ​លោក​ប្រធាន​គណៈ​មេធាវី​បញ្ជាក់​ថា ​មិនបាន​គិត​ថ្លៃ ​និង​មិន​គិត​ពី​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ 

សូមស្តាប់ប្រសាសន៍ លោកប្រធានគណៈមេធាវី សួន វិសាល៖ 17/10/2019 ស្តាប់
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ