ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/09 12h00 GMT
general

លោក ​ស ខេង​៖ ​លោក​ជា​អ្នក​រៀប​ចំ​ឲ្យ​ឃុំ​ខ្លួន​លោក ​កឹម ​សុខា ​នៅ​ក្នុង​ផ្ទះ​

media  
លោក​ស ខេង ​និង​លោកកឹម​ សុខា ​ដែល​បាន​ជួប​គ្នា​នៅ​រដ្ឋសភា​កាល​ពី​ថ្ងៃទី​១០​ ធ្នូ ​២០១៥​។​ © siv channa

លោក​ឧបនាយក​រដ្ឋ​មន្ត្រី ស ខេង រដ្ឋ​មន្ត្រី​​ក្រសួងមហាផ្ទៃ បាន​បង្ហើប​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា លោក​គឺជា​អ្នករៀបចំ​ផ្ទេរ​ការ​ឃុំ​ខ្លួន​​មេដឹកនាំ​​អតីត​​គណបក្ស​ប្រឆាំង ​លោក ​កឹម សុខា ​ពី​ពន្ធនាគារ​​ត្រពាំង​​ផ្លុ​ង ​មក​ជា​​ការ​ឃុំ​ខ្លួន​​នៅ​ក្នុង​​ផ្ទះ​​វិញ​។​ ប៉ុន្តែ​លោក​ថា ច្បាប់ព្រហ្មទណ្ឌ​កម្ពុជា ​មិនបាន​ចែង​នៅត្រង់ចំណុច​នេះឡើយ។ យ៉ាងណាក៏ដោយ លោក ស ខេង ដែល​ជា​​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​នៅក្នុង​ពិធី​ជួបជុំ​ជាមួយ​សមាជិក​គណបក្ស​របស់លោក​នៅ​ខេត្តព្រៃវែង​នៅ​ថ្ងៃអាទិត្យ​នេះ​ថា ការសម្រេច​នេះ គឺធ្វើឡើង​ដោយមាន​ការចរចា និង​ការយល់ព្រម​ពី​លោក កឹម សុខា ផងដែរ។ បើតាម​លោក ស ខេង លោក​បាន​ចាត់តាំងឲ្យ​មន្ត្រី​​ក្រសួងមហាផ្ទៃ​ម្នាក់ ទៅ​ចរចា​ជាមួយ​លោក កឹម សុខា ក្នុង​ពន្ធនាគារ​ទាំងយប់ និង​ប្រាប់​ឲ្យ​ចុះ​​ហត្ថលេខា​​លើ​សេចក្ដីព្រាង​លិខិត​មួយ ដែល​ត្រូវបាន​គេ​ដឹងថា លោក កឹម សុខា បានស្នើ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ឲ្យ​ជួយ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​រូបលោក អំឡុងពេល​ត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការឃុំខ្លួន​ក្នុងផ្ទះ។

គួរ​ជំរាបជូន​ថា លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​គេ​ដឹក​មកពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ក្នុង​ខេត្ត​ត្បូងឃ្មុំ មក​ផ្ទះ​របស់លោក​វិញ កាលពី​វេលា​ម៉ោង៥ព្រឹក ថ្ងៃទី ១០ កញ្ញា នៅក្រោម​ហេតុផល​សុខភាព៕

សូមស្តាប់ប្រសាសន៍លោក ស ខេង ៖

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ