អានតួអត្ថបទ
បទយកការណ៍

អ្នក​ជំនាញ​​អំពាវ​​នាវ​​ដល់​​កសិករ​​ដំា​​ដុះ​​ដោយ​​ពួជ​​ស្រូវ​​សុទ្ធ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ប្រមូល​ផល​ស្រូវ​វស្សា​កំពុង​ចាប់​ផ្តើម​ហើយ​ បន្ទាប់​ពី​នេះ ​កសិករ​ខ្មែរ​នឹង​ចុះ​ស្រែ​ម្តងទៀត​ ដើម្បី​បង្ក​បង្កើន​ផល​នៅ​រដូវ​ថ្មី​។ តែ​មុន​នឹង​ចុះ​ធ្វើ​ស្រូវ​រដូវ​ថ្មី ​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា ​កសិករ​ គួរ​គិត​គូរ​ពី​បញ្ហា​ពួជ​ស្រូវ​ដែល​ល្អសុទ្ធ​ ចាប់​ពី​ពេល​នេះ​ទៅ​។ ​មន្រ្តី​ជំនាញ​ខាង​បង្កាត់​ ពួជ​ស្រូវ​នៃ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​និង​អភិវឌ្ឈន៍​កសិកម្ម​កម្ពុជា ​បាន​អំពាវនាវ​ដល់​កសិករ​ឲ្យ​ចេះ​ប្រើប្រាស់​ពួជស្រូវ​សុទ្ធ​ក្នុង​ការ​ដាំដុះ​។ ​ក្នុង​វេទិកា​ស្រូវ​អង្ករ​ប្រចំា​ឆ្នាំ ​អ្នកជំនាញ​និយាយ​ថា​ ការ​ដំាដុះពួជ​សុទ្ធ​នាំ​ឲ្យ​អង្ករ​មាន​គុណភាព​ស្រូវ​មាន​ទិន្នផល​ខ្ពស់​។

វិទ្យាស្ថាន​ជ្រាវជ្រាវ​និង​អភិវឌ្ឈន៍​កសិកម្ម​កម្ពុជា​នាំ​ពួជ​ស្រូវ​សុទ្ធ​បង្ហាញ​ក្នុង​វេទិកា​ស្រូវ​ អង្ករ
វិទ្យាស្ថាន​ជ្រាវជ្រាវ​និង​អភិវឌ្ឈន៍​កសិកម្ម​កម្ពុជា​នាំ​ពួជ​ស្រូវ​សុទ្ធ​បង្ហាញ​ក្នុង​វេទិកា​ស្រូវ​ អង្ករ RFI/សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ