លោកស្រី ម៉ិញ កុសនី៖«សិល្បៈទស្សនីយភាពអង្គរសង្ក្រាន្តឆ្នាំនេះ មានគោលដៅអប់រំយុវជនផងនិងផ្សព្វផ្សាយសិល្បៈផង»
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:៣៧
សិល្បៈករនិងសិល្បៈការិនីជំនាញផ្នែករបាំប្រមាណ៤០០នាក់ នឹងរួមគ្នាបង្ហាញផ្ទាំងទស្សនីយភាពសិល្បៈ ជាច្រើនទំរង់របស់ខ្មែរ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨នេះ រួមនឹងអ្នកស្ម័គ្រចិត្តជាច្រើនរយនាក់ផ្សេងទៀត។ លោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ថ្លែងឲ្យដឹងថានៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងមានបង្ហាញទំរង់សិល្បៈថ្មីៗមួយចំនួន លាយឡំគ្នានឹងសិល្បៈបុរាណជូនដល់សាធារណជនទស្សនា។ ទស្សនីយភាពល្ខោនបុរាណទំនើបស្តីពីអច្ឆរិយៈអង្គរ ក៏ត្រូវរៀបចំបង្ហាញផងដែរ ស្របពេលដែលការតម្លើងរបាំថ្មីៗនិងការហាត់ត្រៀមមានការលំបាកច្រើន។ នេះបើតាមលោកស្រី ម៉ិញ កុសនី។