ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/10 12h00 GMT
កម្ពុជា

​ប្រធានា​ធិបតី​ស្រី​លង្កា ​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​រយៈ​ពេល​៤​ថ្ងៃ​

media លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ពុជា @សហការី

ប្រធានា​ធិបតី​ស្រី​លង្កា ម៉ៃទ្រីប៉ាឡា ស្រ៊ី​សេនា (Maithripala Sirisena) បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ថ្ងៃទី ៧ សីហា​នេះ​សម្រាប់​ទស្សន​កិច្ច ៤ថ្ងៃ ផ្តើមចាប់​ពីថ្ងៃទី​០៧ ដល់ថ្ងៃទី១០ ខែ​សីហា​នេះ។ ក្រៅពី​ការ​រិត​ចំណង​មិត្ត​ភាព និង​កិច្ច​សហ​ប្រតិបត្តិ​ការ ស្រីលង្កា-កម្ពុជា ដំណើរ​ទស្សន​កិច្ច​ជា​លើក​ដំបូង​របស់​ប្រមុខ​រដ្ឋ​ស្រី​លង្ការ​នៅ​កម្ពុជា​នេះ បាន​ផ្តោត​ទៅ​លើ វេទិកា​ធុរកិច្ច​រវាង​ប្រទេស​ទាំង​ពីរ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ក្រុម​ធុរជន​ស្រី​លង្កា និង​កម្ពុជា នៅ​រសៀល​ថ្ងៃ​ពុធ​នេះ នៅ​ឯ​សណ្នាគារ​សូហ្វី​តែល ក្រុង​ភ្នំពេញ​។ លោក ងួន ម៉េងតិច អគ្គ​នាយក​សភា​ពាណិជ្ជ​កម្ពុជា បាន​លើក​ឡើង​ថា វេទិកា​ធុរ​កិច្ច​កម្ពុជា-ស្រីលង្កា អាច​នឹង​ជួយ​បង្កើន​ឱកាស និង​ការ​វិនិយោគ​បន្ថែម​ទៀត ខណៈ​បច្ចុប្បន្ន​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​មាន​តិច​តួច​បំផុត ក្រៅ​ពី​វិស័យ​វេជ្ជ​សាស្រ្ត និង កសិកម្ម​។ លោក​អគ្គ​នាយក​សភា​ពាណិជ្ជ​កម្ពុជា យល់​ថា ទស្សនៈ​កិច្ច​ប្រធានាធិបតី​ស្រី​លង្កា​នេះ គឺ​ដើម្បី​សិក្សា និង ស្វែង​យល់​បន្ថែម ពីកម្ពុជា ក្នុង​នោះ​សភា​ពាពិជ្ជ​កម្ម​ស្រី​លង្កា និង​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ក៏​នឹង​មាន​កិច្ច​សហការ​គ្នា​ដែរ តាម​រយៈ​ការ​ចុះ​អនុស្សារណៈ​នៅ​ថ្ងៃ​ស្អែក​។ 

សូមស្តាប់ប្រសាសន៍លោក ងួន ម៉េងតិច ដែលរៀបចំដោយ ប៉ុន សោភ័ណ៖ 07/08/2019 ស្តាប់
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ