ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/10 12h00 GMT
កម្ពុជា

​លោក ហ៊ុន សែន ​ចេញ​មុខ​ការពារ​អ្ន​ក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ​និង​ស្នើ​ឲ្យ​បញ្ឈប់​ការ​លាប​ពណ៌​

media  
រូបភាព៖លោក​ ហ៊ុន សែន @Samdech Hun Sen, Cambodian Prime Minister

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២១ មីនានេះ បាន​ចេញ​មុខ​ការពារ​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ថា​ជា​សេរីភាព​បុគ្គល និង​បាន​ស្នើ​សុំ​ឲ្យ​បញ្ឈប់​ការ​លាប​ពណ៌​។ លើស​ពី​នេះ ប្រមុខ​បក្ស​កាន់​អំណាច​ដែល​ឈរ​ជើង​យូ​ឆ្នាំ​នៅ​កម្ពុជា បាន​ច្រាន​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​ថា គណបក្ស​កាន់​អំណាច បាន​បំបែក​គណបក្ស​ប្រឆាំង​។ 

​ជា​ថ្មី​ម្តង​ទៀត ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​អំពាវ​នាវ​ឲ្យ​អតីត​មេដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ឲ្យ​បញ្ឈប់​ការ​លាប​ពណ៌ ទៅ​លើ​អតីត​សហការី​របស់​ខ្លួន ដែល​បាន​ទៅ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។ បើ​តាម​លោក​នាយក​រដ្ឋ​មន្ត្រី ការ​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​បុគ្គល​ម្នាក់ៗ​។ ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​ លោក ឯម សុវណ្ណារ៉ា បាន​មើល​ឃើញ​ថា ការ​អំពាវ​នាវ​របស់​លោកនា​យករ​ដ្ឋមន្ត្រី​ ហ៊ុន សែន គឺ​ជាវិធី​សាស្ត្រមួ​យដើម្បី​លើក​ទឹក​ចិត្ត​ដល់​អ្នក​ដែល​បាន​ស្នើសុំ​សិទ្ធិ​ធ្វើន​យោបាយ​ឡើង​វិញ ហើយ​និង​ជំរុ​ញឲ្យ​មាន​ការ​ស្នើសុំ​សិទ្ធិធ្វើ​នយោបាយ​កាន់​តែច្រើន​ឡើង​ថែម​ទៀត​។

ថ្លែង​នៅក្នុ​ងពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​កា​រសិក្សា​មួយ​នៅក្នុ​ងទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី ២១ មីនានេះ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ការពារ​ក្រុម​អតីត​គណបក្ស​ប្រឆាំង​ដែល​ទៅ​សុំសិទ្ធិ​ធ្វើនយោបាយ​ឡើ​ងវិញ​ទាំង​នោះ ដោយ​ទុក​ឲ្យ​ពួក​គេជា​អ្នក​សម្រេច​ចិត្ត ដោយ​មិន​ត្រូវ​ឃុំគ្រង​ពួក​គេនៅ​ក្នុង​សំណាញ់​នោះ​ឡើយ​។ សូម​បញ្ជាក់​ថា កាល​ពីថ្ងៃ​ទី ២០ មីនា កន្លង​ទៅ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បដិសេធ​ដែរ​ថា លោក​មិន​បាន​ទិញ​ក្រុម​មន្រ្តីអ​តីតគណបក្ស​ប្រឆាំង​ទាំង​នោះ ជា​ថ្នូឲ្យ​ពួកគេ​ដាក់​ពាក្យ​សុំសិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ​ទេ។​

គិត​ត្រឹម​រសៀល​ថ្ងៃទី ២១ មីនានេះ មានអ​តីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​៩នាក់​ក្នុង​ចំណោម​១១៨​នាក់ ដែល​បាន​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​។ ពួក​គេ​ភាគ​ច្រើន​គឺ​ជាអ​តីតតំណាង​រាស្រ្ត ដែល​ក្នុង​នោះ​រួម​មាន៖ លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ លោក គង់ បូរ៉ា លោក រៀល ខេមរិន្ទ លោក អ៊ូ ច័ន្ទរ័ត្ន លោកស្រី ទេព សុទ្ធី លោក កង គឹមហាក់ លោក ជីវ កត្តា លោក ច័ន្ទ សិលា និងលោក ស៊ីម សុវណ្ណនី ជាដើម។ នៅ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ RFI កាលពីថ្ងៃទី ២០ មីនា លោក អេង ឆៃអ៊ាង អនុ​ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចាត់​ទុក​អ្នក​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឡើង​វិញ​នេះ​ថា ជា​មនុស្ស​មិន​ចេះ​អត់​ធ្មត់ និង​អន់​ជាង​សកម្មជន នៅ​តាម​មូល​ដ្ឋាន​ទៅ​ទៀត ដែល​មិន​ព្រម​ចុះ​ចូល​ជា​មួយ​គណបក្ស​កាន់​អំណាច​។ បើ​តាម លោក អេង ឆៃអ៊ាង អ្នក​ដែល​សុំ​សិទិ្ធ​ធ្វើ​នយោបាយ​ឡើង​វិញ គឺ​ជា​មនុស្ស​មិន​ស្មោះ​ត្រង់ នឹង​លោក កឹម សុខា ដែល​សុខ​ចិត្ត​ជាប់​ឃុំ​ឃាំង នៅ​ក្រោម​របប​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

តាម​រយៈវេទិការ​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅក្នុ​ងទីក្រុង​ភ្នំពេញ នៅថ្ងៃទី ២១ មីនានេះ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​លោក ហ៊ុន សែន ក៏​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា លោក​បាន​បំបែក​គណបក្ស​ប្រឆាំង។ លោក​នាយក​រដ្ឋ​មន្ត្រី ថែម​ទាំ​ងបាន​ចំអក​ឲ្យ​អតី​តមេដឹក​នាំ​គណបក្ស​ប្រឆាំង ទំនង​ជា​សំដៅ​លើ​លោក សម រង្ស៊ី ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ថា «ខ្វះ​សមត្ថភាព​ដឹក​នាំ​អតីត​គណបក្ស​ប្រឆាំង ប្រសិន​បើ​ឲ្យ​គេ​បំបែក​បាន​»។ បន្ថែម​លើ​នេះ លោក ហ៊ុន សែន ក៏​បាន​រំលឹក​ពី​បរាជ័យ​របស់​សម្តេច​ក្រុម​ព្រះនរោត្តម រណឬទ្ធិ ព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច ទៅ​នឹង​អតីត​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ​ថា បាន​វាយ​តម្លៃ​ខុស​លើ​ស្ថាន​ភាព​ផ្ទៃ​ក្នុង​របស់​គណបក្ស​កាន់​អំណាច ថា​ជាបរាជ័យ​ក្នុង​នយោបាយ​រង​ចាំ​ការ​បែក​បាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​រយៈ​ពេល​៤០​ឆ្នាំ​មក​នេះ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ