អានតួអត្ថបទ
បទយកការណ៍

​អ្នកស្រី រី ថានី​៖ «​ត្រូវ​ហ៊ាន​ស្រមៃ បន្ទាប់​មក​ដើរ​ទៅ​កាន់​ក្តី​ស្រមៃ​នោះ​ដោយ​សន្សឹមៗ ដោយ​ការ​តស៊ូ និងការ​តាំង​ចិត្ត​»​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ របស់​យើង​នៅ​រាត្រី​នេះ ប៉ុន សោភ័ណ សូម​ណែ​នាំ​លោក​អ្នក​នាង​ មក​ស្គាល់​ពី​ដំណើរ​ជីវិតរបស់អ្នកស្រី រី ថានី នាយិការ​គ្រប់​គ្រង ក្រុមហ៊ុន Norea Angkor Handicraft Co.Ltd. ។ Norea Angkor Handicraft Co.Ltd. ​ជា​ក្រុម​ហ៊ុន ផលិត​បរិក្ខារ​តុប​តែង​គ្រឿង​លម្អ​ សម្រាប់​គេហ​ដ្ឋាន និង សណ្នាគារ… ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប​។ គំនិត​អាជីវ​កម្ម ដោយ​ផ្តើម​ពី​លុយ​១០០ ដុល្លារ​នេះ បាន​ធ្វើ​ឱ្យ Norea ទទួល​បាន​នូវ​ជោគ​ជ័យ​ជា​បន្ត​បន្តាប់​។ ​ អ្នក​ស្រី​ថា​នី បាន​លើក​ឡើង​ថា កត្តា​ដែល​ជំរុញ​ចិត្ត​លោក​ស្រី​ឱ្យ​មាន​ថ្ងៃ​នេះ​គឺ «ការ​ហ៊ាន​ស្រមៃ បន្ទាប់​មក​ដើរ​ទៅ​កាន់​ក្តី​ស្រមៃ​នោះ​ដោយ​សន្សឹមៗ ដោយ​ការ​តស៊ូ និង​ ការ​តាំង​ចិត្ត​»។ 

អ្នកស្រី រី ថានី នាយិការគ្រប់គ្រង ក្រុមហ៊ុន Norea Angkor Handicraft Co.Ltd
អ្នកស្រី រី ថានី នាយិការគ្រប់គ្រង ក្រុមហ៊ុន Norea Angkor Handicraft Co.Ltd @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ