បទយកការណ៍
លោកស្រី គង់ សូរីតា៖ “ការមើលអ្វីមួយក្នុងផ្លូវវិជ្ជមានពេកធ្វើឲ្យយើងមិនបានគិតស៊ីជម្រៅ”
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៣៣
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុយើងថ្ងៃនេះ សឿង ភារៈ សូមណែនាំលោកអ្នក ឲ្យបានស្គាល់ពីដំណើរជីវិតរបស់ លោកស្រី គង់ សូរីតា ជាស្ថាបនិកក្លិប Be Your Own Hero និងជានាយកចាត់ការទូទៅនៃក្រុមហ៊ុនបច្ចេកវិទ្យា Ocean Technology។ បច្ចុប្បន្ននេះ លោកស្រីមានក្រុមហ៊ុនចំនួន៤ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកស្រី។ ឆ្លងកាត់នូវបទពិសោធន៍នៃការធ្វើអាជីវកម្ម លោកស្រី គង់ សូរីតា លើកឡើងថាការមើលអ្វីមួយក្នុងផ្លូវវិជ្ជមានពេកធ្វើឲ្យយើងមិនបានគិតស៊ីជម្រៅ។