នៅក្នុងនាទីជីវិតជោគជ័យ នៅថ្ងៃនេះ ប៉ុន សោភ័ណ សូមនាំលោកអ្នកនាងឪ្យស្គាល់ពីដំណើរជីវិតរបស់ លោក ឃួន សុភ័ត អគ្គនាយក និងជាសហស្ថាបនិករបស់ក្រុមហ៊ុន Morakot Technology ។ Morakot Technology បង្កើតឡើងក្នុងគោលបំណងសម្រួលដល់ការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ លើកម្មវិធី Software ដែលមានសុវត្ថិភាពនិងអាចជឿទុកចិត្តបាន ដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ អគ្គនាយកវ័យក្មេងរូបនេះ លើកឡើងថា មានការរីកចម្រើនដូចសព្វថ្ងៃនេះ គ្មានអី្វក្រៅពីការព្យាយាមប្រឹងប្រែងនោះទេ។
មើលវគ្គផ្សេងទៀត
-
ក្មេងស្រីជនជាតិដើមភាគតិចមួយចំនួនរើសរៀនជំនាញដើម្បីបញ្ចៀសការរៀបការវ័យក្មេង
ក្មេងស្រីជនជាតិដើមភាគតិចមួយចំនួនរស់ក្នុងខេត្តរតនគិរីកំពុងរៀនជំនាញដែលជាតម្រូវការទីផ្សារដូចជាកាត់ដេរសម្លៀកបំពាក់ សម្អាងការ អ៊ុតសក់ ធ្វើក្រចក ឬឌីហ្សាញជាដើម។ ភាគីពាក់ព័ន្ធលើកឡើងថា ការជំរុញ និងគាំទ្រឲ្យក្មេងស្រីជនជាតិដើមភាគតិចរើសរៀនជំនាញដែលខ្លួនស្រឡាញ់រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអាពាហ៍ពិពាហ៍វ័យក្មេង។ រតនគិរីជាខេត្តមួយក្នុងចំណោមខេត្ត៩ផ្សេងទៀតដែលមានអាត្រាក្មេងស្រីរៀបការវ័យក្មេងខ្ពស់ជាងគេ។ ពីខេត្តរតនគិរី សូមស្ដាប់បទយកការណ៍របស់អេង គឹមហុង ដូចតទៅ12/03/202411:38 -
អ្នកស្រីយ៉ុន នី៖របរកសិកម្មជួយទ្រទ្រង់ជីវភាពខ្ញុំ តែសុំឲ្យអ្នកពាក់ព័ន្ធបន្ថយការនាំចូល
តាមរយៈម្រាមដៃមានសភាពក្រេះក្រិន អ្នកស្រីយ៉ុន នីកំពុងកាត់ច្រឹបចងជាបាច់តូចៗនូវជីមួយប្រភេទដើម្បីយកទៅឲ្យម៉ូយនៅផ្សារដើមគ។ មានអាយុជាង ៦០ឆ្នាំ អ្នកស្រីយ៉ុន នីបានអះអាងពីការប្រកបរបរជាកសិករដាំបន្លែមិនតិចជាង ៤០ឆ្នាំឡើយ។ អ្នកស្រី យ៉ុន នីថា គាត់ផ្ដើមធ្វើកសិកម្មតាំងពីអាយុ១៩ឆ្នាំដោយទទួលបានបទពិសោធន៍ច្រើនគួរសម និងថា របរមួយនេះបានជួយចិញ្ចឹមជីវិតគាត់ និងក្រុមគ្រួសារ។ តែអ្នកស្រី យ៉ុន នី ចង់ឃើញភាគីពាក់ព័ន្ធកាត់បន្ថយការនាំបន្លែចូលដើម្បីរក្សាលំនឹងបន្លែក្នុងស្រុក។ តាមអ្នកស្រី បន្លែក្នុងស្រុកត្រូវបានឈ្មួញកណ្តាលទម្លាក់តម្លៃ។ ពីកោះឧកញ៉ាតីជាយរាជធានីភ្នំពេញ….យើងស្ដាប់បទយកការណ៍របស់ អេង គឹមហុង21/02/202409:04 -
រដូវប្រាំង៖អ្នករស់នៅជាយក្រុងភ្នំពេញបង្ហាញកង្វល់ជាថ្មីចំពោះកង្វះទឹកស្អាតប្រើប្រាស់
ក៏ដូចជានៅរៀងរាល់ខែប្រាំង ពលរដ្ឋភាគច្រើនដែលរស់នៅតំបន់ជាយក្រុងភ្នំពេញតែងប្រឈមនឹងកង្វះទឹកស្អាតប្រើប្រាស់ពីបណ្ដាញទឹកស្អាតតដោយរដ្ឋ។ ពលរដ្ឋទាំងនេះបានអះអាងពីការចំណាយទិញទឹកពីក្រៅមកប្រើប្រាស់នៅពេលជួបវិបត្តិខ្វះទឹកស្អាត។ តែក្តីបារម្ភមួយទៀតរបស់ពលរដ្ឋទាំងនោះនៅត្រង់ចំណុចនេះ គឺមិនដឹងបានដឹងច្បាស់ពីប្រភពទឹកដែលពួកគេទិញពីក្រៅ។09/02/202407:39 -
ទីតាំងលោកតាព្រះចៅនៅវត្តភ្នំជាកន្លែងសុំសេចក្តីសុខ និងអ្នកឆុងឆ្នាំទៅកាត់ឆុង?
នៅថ្ងៃពុធ ទី៧ កុម្ភៈនេះ ពោលប៉ុន្មានថ្ងៃមុនពិធីបុណ្យចូលឆ្នាំចិនឈានចូលមកដល់ ពលរដ្ឋខ្មែរជាប់សែស្រឡាយចិនបានមកធ្វើពិធីកាត់ឆុងយ៉ាងអ៊ូអរនៅទីតាំងលោកតាព្រះចៅដែលស្ថិតនៅរមណីយ៍ដ្ឋានវត្តភ្នំ។ តាមជំនឿរបស់ពលរដ្ឋ ទីតាំងលោកតាព្រះចៅមិនត្រឹមតែសម្រាប់ពលរដ្ឋដែលឆុងឆ្នាំទៅកាត់ឆុងប៉ុណ្ណោះទេ តែក៏ជាទីកន្លែងសម្រាប់ពលរដ្ឋផ្សេងទៀតដែលទៅសុំសេចក្ដីសុខដែរ។08/02/202405:05 -
ការទូទាត់ប្រាក់តាមប្រព័ន្ធQR Code កាន់តែមានភាពពេញនិយមនៅកម្ពុជា
បច្ចុប្បន្ននេះ កម្ពុជាបានមើលឃើញពីកំណើនគួរឲ្យកត់សម្គាល់នៃការផ្លាស់ប្ដូរពីការប្រើប្រាស់សាច់ប្រាក់ ទៅជាការប្រើប្រតិបត្តិការឌីជីថល។ ក្រៅពីអាជីវកម្មខ្នាតធំដែលដាក់ឲ្យមានប្រតិបត្តិការទូទាត់ប្រាក់តាមទូរសព្ទ អ្នកលក់ពងមាន់អាំង អ្នកលក់លៀស អ្នកលក់កាហ្វេក៏មានដាក់ឲ្យស្កេនទូទាត់ប្រាក់តាមប្រព័ន្ធ QR Code យ៉ាងសម្បូរបែបដែរ។ អ្នកស្រីលក្ខណ៌ដែលជាអ្នកលក់ពងមាន់អាំងម្នាក់ បានកត់សម្គាល់ឃើញថា ក្នុងចំណោមអតិថិជន១០នាក់ មាន៨នាក់ហើយដែលប្រើប្រាស់ការស្កេនQR Codeនេះ។02/02/202405:59