បទយកការណ៍
អតីតសិស្សនិទ្ទេសA ផាង វេងអាន៖ ខ្ញុំមិនទាន់ជោគជ័យទេ តែកំពុងស្ថិតនៅកន្លែងមួយដែលខ្ញុំពេញចិត្ត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០៣
នៅក្នុងនាទីជីវិតជោគជ័យ របស់វិទ្យុបារាំងអន្តរជាតិRFIនៅពេលនេះ អ៊ឹង ប៊ុនថន សូមណែនាំលោកអ្នកឲ្យស្គាល់អតីតសិស្សពូកែម្នាក់ដែលបានប្រឡងជាប់និទ្ទេសAកាលពីឆ្នាំ២០១៤។ ២០១៤គឺជាឆ្នាំដំបូងដែលក្រសួងអប់រំរឹតបន្តឹងខ្លាំងលើការប្រឡងបាក់ឌុប ក្នុងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅលើការអប់រំនៅកម្ពុជា។ បច្ចុប្បន្ន ផាង វេងអាន កំពុងសិក្សាថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បន្ទាប់ពី បញ្ចប់ការសិក្សាថ្នាក់ភាសាបរទេស នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។