បទយកការណ៍
ព្រះតេជគុណ ប៊ុន សាលួត៖ កើតមកកុំឲ្យទំងន់ផែនដី ជាគំនិតមួយដែលព្រះអង្គបង្កើតសហគមន៍ការពារព្រៃឈើ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:៤១
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារាំងអន្តរជាតិRFIនៅពេលនេះ អ៊ឹង ប៊ុនថន សូមណែនាំលោកអ្នកឲ្យស្គាល់ពីដំណើរជីវិតរបស់ព្រះតេជគុណ ប៊ុន សាលួត។ ជាសង្ឃការពារព្រៃឈើដ៏ល្បីឈ្មោះ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ តាមរយៈការបង្កើតសហគមន៍ការពារព្រៃឈើសង្ឃរុក្ខាវ័ន្ត នៅខេត្តឧត្តរមានជ័យ។ ដោយសារតែមានគំនិតថា«កើតមកកុំឲ្យទំងន់ផែនដី»បានធ្វើឲ្យព្រះវ័យជិត៤៧ព្រះវស្សានេះ ដើរត្បាតព្រៃទាំងថ្ងៃទាំងយប់ដោយប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ក៏ព្រោះតែមានមហិច្ឆិតាចង់ឲ្យព្រៃឈើរុក្ខាវ័ន្តបាននៅគង់វង្សរយៈពេលមួយពាន់ឆ្នាំ។