លោកបណ្ឌិតដេត សុខឧត្តម៖ មនុស្សគួរមានគោលដៅច្បាស់លាស់ និងប្រឹងអស់ពីកម្លាំងកាយចិត្ត ដើម្បីឈោងចាប់ក្តីស្រម៉ៃរបស់ខ្លួន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:៣៧
នៅក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ សរ ពិសី សូមណែនាំលោកអ្នកនាងឲ្យបានស្គាល់ពីជីវប្រវត្តិរបស់លោកបណ្ឌិត ដេត សុខឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យZAMAN ដែលជាសាកលវិទ្យាល័យអន្តរជាតិមួយនៅកម្ពុជា។ ស្ថិតត្រឹមវ័យ ៣២ លោកបណ្ឌិត ដេត សុខឧត្តម ត្រូវបានជ្រើសរើសឲ្យក្លាយជាសាកលវិទ្យាធិការទាំងវ័យក្មេង ក្រោយពីបម្រើការនៅសាកលវិទ្យាល័យរាប់ចាប់តាំងពីបុគ្គលិកសិក្សាធិការ។ លោកបណ្ឌិត ដេត សុខឧត្តម បានបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅប្រទេសតួគី។ ក្រោយមកដោយសារតែពិន្ទុល្អ លោកក៏បានជាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិតទៀតនៅសហរដ្ឋអាមេរិក និងចុងក្រោយលោកបានទៅបញ្ចប់ថ្នាក់បណ្ឌិតនៅប្រទេសអាឡឺម៉ង់។ លោកឧត្តម លើកឡើងថា លោកជឿជាក់មនុស្សគ្រប់រូប អាចសម្រេចគោលដៅរបស់ខ្លួនបាន ដរាបណាមានគម្រោង និងគោលដៅច្បាស់លាស់នៅក្នុងជីវិត។