ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT

លោក​ ហ៊ុន ចាន់សាន៖ ចង់​ឱ្យ​ស្នាដៃ​របស់​ស្ថាបត្យករ​ខ្មែរ ​ក្លាយ​ជា​ការ​ចង​ចាំ​របស់​ប្រជាពលរដ្ឋ

លោក​ ហ៊ុន ចាន់សាន៖ ចង់​ឱ្យ​ស្នាដៃ​របស់​ស្ថាបត្យករ​ខ្មែរ ​ក្លាយ​ជា​ការ​ចង​ចាំ​របស់​ប្រជាពលរដ្ឋ
 
លោក ហ៊ុន ចាន់សាន ស្ថាបនិក និង ជា​​នាយក​​ស្ថាបត្យករ​​របស់​​ក្រុមហ៊ុន Re-Edge Architecture & Design @សហការី

នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ប៉ុន សោភ័ណ សូម​នាំ​លោក​អ្នក​នាង​ឱ្យ​ស្គាល់​ពី​ជីវប្រវត្តិ​របស់ លោក ហ៊ុន ចាន់សាន ស្ថាបនិក និង ជា​នាយក​ស្ថាបត្យករ​របស់​ក្រុមហ៊ុន Re-Edge Architecture & Design ។ នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ លោក ហ៊ុន ចាន់សាន បាន​ក្លាយ​ជា​ស្ថាបត្យករ​លេច​ធ្លោ​មួយ​រូប​នៅ​កម្ពុជា​ដោយ​សារ​តែ​ស្នាដៃ​ និង ភាព​ឆ្នៃ​ប្រឌិត​នៅ​ក្នុង​ការ​រចនា​ប្លង់។ លោក បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ខាង​ស្ថាបត្យកម្ម​ពី​សកលវិទ្យាល័យ Northeastern សហរដ្ឋអាមេរិក និង បាន​ត្រឡប់​មក​កម្ពុជា​នៅ​ឆ្នាំ ២០០៩។ នៅ​ឆ្នាំ​២០១១ លោក បាន​បង្កើត​ក្រុមហ៊ុន​ស្ថាបត្យកម្ម​មួយ​នៅ​កម្ពុជា ដែល​មាន​ឈ្មោះ​ថា​ Re-Edge Architecture & Design។ លោក ចាន់សាន បាន​និយាយ ការ​វិល​ត្រឡប់​មក​កម្ពុជា​ដើម្បី​បើក​ក្រុមហ៊ុន​រចនា​ប្លង់​នេះ​ឡើង គឺ​លោក​មាន​មហិច្ចតា​ចង់​ឱ្យ​ស្នាដៃ​របស់​ខ្មែរ​មួយ​រួប​នេះ​ក្លាយ​ជា​ការ​ចង​ចាំ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ។


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បទយកការណ៍

    អ្នក​ជំនាញ​ស្ថាបត្យកម្ម៖ ការ​មិន​ស្គាល់​ស្ថាបត្យកម្ម​បូរាណ​ហើយ​បដិសេធ​គឺ​ជា​ប្រគល់​ដូន​តា​ឱ្យ​គេ​ដោយ​មិន​ដឹង​ខ្លួន

    ស្វែងយល់បន្ថែម

  • បទយកការណ៍

    យុវជន​វ័យ​ក្មេង សី លីហ៊ាង បោះបង់​ចោល​ជំនាញ​វេជ្ជបណ្ឌិត មក​ចាប់​យក​ស្ថាបត្យកម្ម​តាម​បេះដូង

    ស្វែងយល់បន្ថែម

  • បទយកការណ៍

    ការផ្សព្វផ្សាយ​ពី​ការអភិរក្ស​ស្នាដៃ​ស្ថាបត្យកម្ម​របស់​លោក វណ្ណ មូលីវណ្ណ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ