លោក ហ៊ុន ចាន់សាន៖ ចង់ឱ្យស្នាដៃរបស់ស្ថាបត្យករខ្មែរ ក្លាយជាការចងចាំរបស់ប្រជាពលរដ្ឋ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:០២
នៅក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ ប៉ុន សោភ័ណ សូមនាំលោកអ្នកនាងឱ្យស្គាល់ពីជីវប្រវត្តិរបស់ លោក ហ៊ុន ចាន់សាន ស្ថាបនិក និង ជានាយកស្ថាបត្យកររបស់ក្រុមហ៊ុន Re-Edge Architecture & Design ។ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោក ហ៊ុន ចាន់សាន បានក្លាយជាស្ថាបត្យករលេចធ្លោមួយរូបនៅកម្ពុជាដោយសារតែស្នាដៃ និង ភាពឆ្នៃប្រឌិតនៅក្នុងការរចនាប្លង់។ លោក បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតខាងស្ថាបត្យកម្មពីសកលវិទ្យាល័យ Northeastern សហរដ្ឋអាមេរិក និង បានត្រឡប់មកកម្ពុជានៅឆ្នាំ ២០០៩។ នៅឆ្នាំ២០១១ លោក បានបង្កើតក្រុមហ៊ុនស្ថាបត្យកម្មមួយនៅកម្ពុជា ដែលមានឈ្មោះថា Re-Edge Architecture & Design។ លោក ចាន់សាន បាននិយាយ ការវិលត្រឡប់មកកម្ពុជាដើម្បីបើកក្រុមហ៊ុនរចនាប្លង់នេះឡើង គឺលោកមានមហិច្ចតាចង់ឱ្យស្នាដៃរបស់ខ្មែរមួយរួបនេះក្លាយជាការចងចាំរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។