បទយកការណ៍
លោកស្រី គង់ សូរីតា៖ មានថ្ងៃនេះ គឺដោយសារការហ៊ានសម្រេចចិត្ត និង មានទំនួលខុសត្រូវខ្ពស់ចំពោះអ្វីដែលយើងបានជ្រើសរើស
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១២:០៩
នៅក្នុងនាទីជីវិតជោគជ័យរបស់វិទ្យុបារំាងនៅថ្ងៃនេះ ប៉ុន សោភ័ណ សូមនាំលោកអ្នកនាងឱ្យស្គាល់នូវសហគ្រិនដែលជាស្រ្តីមួយរូប នោះគឺលោកស្រី គង់ សូរីតា។ លោកស្រី គង់ សូរីតា ជាសហគ្រិនវ័យក្មេងក៏ពិតមែន ប៉ុន្តែសព្វថ្ងៃនេះលោកស្រីបាននឹងកំពុងកាន់កាប់ក្រុមហ៊ុនចំនួន៤ក្នុងពេលតែមួយ។ បញ្ហាប្រឈម និង ឧបសគ្គគឺពិតជាមានក្នុងនាមជាម្ចាស់អាជីវកម្ម ប៉ុន្តែលោកស្រី លើកឡើងថា អ្វីដែលសំខាន់គឺ យើងត្រូវប្រឈមមុខ ហ៊ានសំរេចចិត្ត ហើយឆ្ពោះទៅមុខជានិច្ច។