លោក ប៉ិច បូឡែន៖ ដើមទុនសំខាន់បំផុតក្នុងការធ្វើអាជីវកម្មគឺ ផ្តើមចេញពីកិតិ្តនាម កេរ្តិ៍ឈ្មោះ និង សមិទ្ធិផល ដែលសម្រេចបាន នៅកន្លែងដែលយើងបានធ្វើការ!
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១៣:៥៨
នៅក្នុងនាទីជីវិតជោគជ័យនៅថ្ងៃនេះ ប៉ុន សោភ័ណ សូមនាំលោកអ្នកនាងឱ្យស្គាល់ពីដំណើរជីវិតនិង ការចាប់ផ្តើមអាជីវកម្មរបស់ លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group. Westline Education Group រួមមានសាលារៀនWestline និង Northline ៩សាខា, វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ សាលាអន្តរជាតិ សម្រាប់មតេយ្យសិក្សា និងបឋមសិក្សា Forest hill Internaltional School និង សាលាចំនេះទូទៅ អង់គ្លេស-ចិន Apple Tree Internaltional School ។ សរុបជិត២០ទីតាំងនៅក្នុងរាជធានីភ្នំពេញដែលចំណុះឱ្យ Westline Education Group។ មានលទ្ធផលគួរជាមោទនភាពដូចថ្ងៃនេះ លោក បូឡែន បានលើកឡើងថា៖ ដើមទុនដែលសំខាន់បំផុតនៅក្នុងការធ្វើអាជីវកម្ម គឺផ្តើមចេញពី កិតិ្តនាម កេរ្តិ៍ឈ្មោះ និង សមិទ្ធិផល ដែលអ្នកសម្រេចបាននូវកន្លែងដែលអ្នកបានធ្វើការ។