អានតួអត្ថបទ
បទយកការណ៍

លោក ប៉ិច បូឡែន៖ ដើម​ទុន​សំខាន់​បំផុត​ក្នុង​ការ​ធ្វើ​អាជីវកម្ម​គឺ ផ្តើម​ចេញ​ពី​កិតិ្តនាម កេរ្តិ៍​ឈ្មោះ និង សមិទ្ធិផល ដែល​សម្រេច​បាន នៅ​កន្លែង​ដែល​យើង​បាន​ធ្វើ​ការ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ជីវិត​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ​ ប៉ុន​ សោភ័ណ​​ សូម​នាំ​លោក​អ្នក​នាង​ឱ្យ​ស្គាល់​ពី​ដំណើរ​ជីវិត​និង​ ការ​ចាប់​ផ្តើម​អាជីវកម្ម​របស់ លោក​ ប៉ិច​ បូឡែន​ អគ្គនាយក​ក្រុមហ៊ុន Westline Education Group. Westline Education Group រួម​មាន​សាលារៀន​Westline និង​​ Northline ៩​សាខា, វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់​រំ​ សាលា​អន្តរជាតិ សម្រាប់​មតេយ្យ​សិក្សា និង​បឋម​សិក្សា Forest hill Internaltional School និង សាលា​ចំនេះ​ទូទៅ អង់គ្លេស-ចិន Apple Tree Internaltional School ។ សរុប​ជិត​២០​ទីតាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ចំណុះ​ឱ្យ​ Westline Education Group។​ មាន​លទ្ធផល​គួរ​ជា​មោទនភាព​ដូច​ថ្ងៃ​នេះ លោក​ បូឡែន​ បាន​លើក​ឡើង​ថា​៖​ ដើម​ទុន​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ គឺ​ផ្តើម​ចេញ​ពី​ កិតិ្តនាម កេរ្តិ៍​ឈ្មោះ និង សមិទ្ធិផល ដែល​អ្នក​សម្រេច​បាន​នូវ​កន្លែង​ដែល​អ្នក​បាន​ធ្វើ​ការ។​

លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group. Westline Education Group
លោក ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន Westline Education Group. Westline Education Group @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ