ថុល តូម៉ា៖ ជីវិតត្រូវតស៊ូ និងពុះពារ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:២១
នៅក្នុងនាទីជីវិតជោគជ័យរបស់យើងនារាត្រីនេះ សរ ពិសី សូមណែនាំលោកអ្នក ឲ្យបានស្គាល់ពីដំណើរជីវិត របស់ លោក ថុល តូម៉ា មន្រ្តីនៅអង្គការគ្រឿងញៀនស្វីស ប្រចាំនៅកម្ពុជា។ ជាកូនគ្រួសារកសិករនៅក្នុងចំណោមបងប្អូន៦ នាក់ ដែលមានជីវភាពខ្សត់ខ្សោយ លោក ថុល តូម៉ា បានពុះពារគ្រប់ឧបសគ្គ ដើម្បីអាចបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ ។ ទម្រាំមានថ្ងៃ លោក ថុល តូម៉ា ធ្លាប់បម្រើការជាអ្នករត់តុ និងដើរលក់សៀវភៅ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ការសិក្សា រហូតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ រួចបន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យ Zurich ដោយទទួលបានអាហារូបករណ៍របស់រដ្ឋាភិបាលស្វីស។ សម្រាប់លោក តូម៉ា មនុស្សគ្រប់គ្នា សុទ្ធតែអាចសម្រេចក្តីសុបិន្តរបស់ខ្លួន ឲ្យមានតែមានឆន្ទៈ ការតស៊ូ និងមិនចុះញមនឹងការលំបាក ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។