ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 30/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 30/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 30/03 12h00 GMT

ផ្សារ​ទំនើប និង​ផ្សារ​កែ​ច្នៃ​មួយ​ចំនួន នឹង​ត្រូវ​បង្កើត​ឡើង ស្រប​ពេល​ដែល​ផ្សារ​ទំនើប​ខ្លះ មាន​សកម្មភាព​ទិញ​តិច​តួច

ផ្សារ​ទំនើប និង​ផ្សារ​កែ​ច្នៃ​មួយ​ចំនួន នឹង​ត្រូវ​បង្កើត​ឡើង ស្រប​ពេល​ដែល​ផ្សារ​ទំនើប​ខ្លះ មាន​សកម្មភាព​ទិញ​តិច​តួច
 
ផ្សារ​ទំនើប និង​ផ្សារ​កែ​ច្នៃ​មួយ​ចំនួន នឹង​ត្រូវ​បង្កើត​ឡើង ស្រប​ពេល​ដែល​ផ្សារ​ទំនើប​ខ្លះ មាន​សកម្មភាព​ទិញ​តិច​តួច @ google

តាម​គម្រោង​ផ្សារ​ទំនើប​យ៉ាង​ហោច​ពី ២ ទៅ ៣​បន្ថែម​ទៀត រួម​ទាំង​ផ្សារ​រាត្រី និង​ផ្សារ​បណ្តែត​​ទឹក​ផង​នោះ នឹង​ត្រូវ​បើក​ដំណើរ​ការ​ធ្វើ​អាជីវកម្ម នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភំ្នពេញ​នា​ពេល​ខាង​មុខ។ ការ​កើន​ឡើង​ទី​ផ្សារ​សម្រាប់​លក់​ផលិត​ផល​នេះ ធ្វើ​ឲ្យ​បរិមាណ​ផ្សារ​នៅ​ភ្នំពេញ កាន់​តែ​មាន​ចំនួន​ច្រើន​ទៅៗ បន្ថែម​ពី​លើ ចំនួន​ផ្សារ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ ដែល​មាន​ប្រមាណ​ជា​ ២៥​ផ្សារ​រួច​ទៅ​ហើយ នៅ​រាជធានី​ភ្នំពេញ។ កំរិត​ជីវភាព​របស់​ពលរដ្ឋ ទំលាប់​​ខ្លាច​តម្លៃ​ថ្លៃ និង​ការ​ប្រជែង​គ្នា​ពី​សំណាក់ មធ្យោបាយ​លក់​ទំនិញ​នានា​ជា​ច្រើន បាន​ធ្វើ​ឲ្យ​ផ្សារ​ទំនើប​មួយ​ចំនួន​មាន​តែ​មនុស្ស​ដើរ​មើល តែ​គ្មាន​អ្នក​ទិញ។

វត្តមាន​របស់​មជ្ឈមណ្ឌល ឬ​កន្លែង​ដោះ​ដូរ​ទំនិញ និង​ផលិត​ផល​នានា​នៅ​ទី​ក្រុង​ភ្នំពេញ រួម​មាន​ផ្សារ​របស់​រដ្ឋ ផ្សារ​ទំនើប​ដែល​វិនិយោគ​ដោយ​ឯកជន ផ្សារ​រាត្រី ហាង​លក់​ទំនិញ​តាម​ផ្ទះ ស្តារ​ម៉ាត​ឬ Boutique ការ​លក់​ដូរ​ចល័ត រួម​នឹង​ការ​លក់​ទំនិញ​តាម​ប្រព័ន្ធ​អន​ឡាញ​ផង​នោះ ឃើញ​ថា​ចំនួន​លក់​ ឬ​ការ​ធ្វើ​ជំនួញ មាន​សន្ទុះ និង​សកម្មភាព​មមាញឹក​ខ្លាំង នា​ដំណាក់​កាល​ចុង​ក្រោយ​នេះ​។

ការ​បង្កើត​ចំនួន​ផ្សារ ឬ​កន្លែង​លក់​ដូរ​តូច ធំ ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ ជា​ការ​ពិត​វា​បាន​បង្ហាញ​ពី​រូបភាព​រស់​រវើក​ពី​សង្វាក់​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស ខណៈ​ដែល​កម្ពុជា​បង្ក​លក្ខណៈ​ឲ្យ​មាន​ការ​អនុវត្ត​ជំនួញ តាម​បែប​ទីផ្សារ​សេរី។ ក៏​ប៉ុន្តែ​សំណួរ​សួរ​ថា ចំនួន​ផ្សារ និង​របប​ប្រជាសាស្ត្រមាន​ន័យ​ថា​ចំនួន​អ្នក​លក់​ និង​អ្នក​ទិញ​បច្ចុប្បន្ន វា​មាន​លក្ខណៈ​សម​មូល​គ្នា​ដែរ​ឬ​យ៉ាង​ណា?

ជា​ការ​កត់​សម្គាល់​តាម​ផ្សារ​នីមួយៗ និយាយ​ពី​ផ្សារ​រដ្ឋ ដែល​ជា​ផ្សារ​ប្រពៃណី ទទួល​បាន​ទាំង​អ្នក​មាន​ធន​ធាន អ្នក​មាន​ជីវភាព​មធ្យម និង​អ្នក​មាន​ជីវភាព​ក្រី​ក្រ​នោះ​ ជា​ទូទៅ​នៅ​មាន​សកម្មភាព​ទិញ​ដូរ​ទំនិញ ជា​ប្រក្រតី។ អ្នក​ចូល​ផ្សារ ភាគ​ច្រើន​ទិញ​ទំនិញ​របស់​របរ​ប្រើ​ប្រាស់ ម្ហូប​ចំណី។ មាន​តិច​តួច​ណាស់​ដែល​ចូល​ទៅ​ក្នុង​ផ្សារ​របស់​រដ្ឋ ហើយ​ដើរ​ចេញ​មក​វិញ ដោយ​ដៃ​ទទេ។ ផ្សារ​ប្រភេទ​ចំរុះ​ម៉ូយ​បែប​នេះ ដូច​ជា​ផ្សារ​ធំ​ថ្មី ផ្សារ​ចាស់ ផ្សារ​កណ្តាល ផ្សារ​អូឬស្សី ផ្សារ​ដើម​គរ​ និង​ផ្សារ​អូឡាំពិក​ជា​ដើម តែង​បន្ត​និរន្តភាព​របស់​ខ្លួន មិន​ងាយ​សាប​សូន្យ។

ដោយ​ឡែក​ផ្សារ​ទំនើបៗ ហាង​ទំនិញ​ល្អ​តាម​បែប​បរទេស​វិញ គឺ​ជា​ប្រភេទ​ទី​តាំង​លក់​ទំនិញ ដែល​មាន​ការ​ចាប់​អារម្មណ៍ និង​ទាក់​ទាញ​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ។ ភាព​ស្អាត​បាត ស្រស់​ថ្លា ប្រកប​ដោយ​បរិស្ថាន ស្រលះ​មុខ​ស្រឡះ​មាត់ នៅ​ពេល​ចូល​ទៅ​ក្នុង​ផ្សារ ភាគ​ច្រើន​បាន​ត្រឹម​តែ​តាំង​បង្ហាញ​ផលិត​ផល​ទំនើបៗ ប៉ុណ្ណោះ មិន​បាន​ទាក់​ទាញ​អ្នក​ទិញ​ឲ្យ​មាន​ប្រសិទ្ធភាព​ដូច​ជា​ផ្សារ​ធម្មតា ឬ​ផ្សារ​រដ្ឋ​ឡើយ។ លើស​ពី​នេះ ផ្សារ​ទំនើប ដូច​ជា​ផ្សារ អ៊ីអន ផ្សារ​សូរិយា ឬ​ផ្សារ​សុវណ្ណា ជា​ដើម បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​ប្រជុំជន ប្រុស​ស្រី ក្នុង​ការ​ដើរ​កំសាន្ត ទស្សនា ផលិតផល ដោយ​ការ​តាំង​លក់​ទំនិញ​នានា ពេល​ខ្លះ​ប្រៀប​បាន​នឹង​តាំង​ពិព័ណ៌​សម្រាប់​ការ​ដើរ​មើល​ដូច្នោះ​ដែរ។

មាន​ហេតុផល​មួយ​ចំនួន បង្ហាញ​ថា ផ្សារ​ទំនើប ឬ​ហាង​ទំនិញ​ទំនើប ដែល​លក់​ផលិត​ផល​ប្រកប​ដោយ​គុណភាព នៅ​មិន​ទាន់​អាច​ទាក់​ទាញ​អតិថិជន​ទូទៅ​ដូច​ផ្សារ​ធម្មតា​បាន​នោះ គឺ៖​

ទី១ ទាក់​ទង​ទៅ​នឹង​ប្រាក់​ចំណូល​របស់​ប្រជាជន​ខ្មែរ។ ជា​ទូទៅ​អ្នក​ដែល​មាន​ជីវភាព​មធ្យម និងក្រោម​មធ្យម ផ្សារ​ទំនើប​ជា​គោល​ដៅ​ដែល​ពួក​គេ​ចង់​ទៅ​គ្រាន់​ត្រឹម​បាន​ស្គាល់​ប៉ុណ្ណោះ។​ រីឯ​ការ​ទិញ​វិញ គឺ​ធ្វើ​ឡើង​យូរៗ​ម្តង។ បើ​ពុំ​នោះ​ទេ​ ក៏​ការ​ទៅ​ម្តង​ម្កាល​របស់​អ្នក​មាន​ជីវភាព​ប្រភេទ​នេះ បាន​ត្រឹម​ញុំា​អាហារ​ប្លែក​មាត់​បន្តិច​បន្តួច​ជា​ការ​ស្រេច។

រីឯ​អ្នក​មាន​ជីវភាព​ធូរ​ធារ​វិញ ផ្សារ​ទំនើប​ជា​គោលដៅ​របស់​ពួក​គេ។ តែ​បរិមាណ​អ្នក​មាន​ជីវភាព​ធូរធារ មាន​មិន​ច្រើន​ទេ ធៀប​ទៅ​នឹង​ប្រជាជន​សរុប ដូច​ជា​ករណី​នៅ​ទី​ក្រុង​ភ្នំពេញ​ជាដើម​។ ពោល​គឺ​ភ្នំពេញ​ប្រជុំ​ដោយ​ពលរដ្ឋ​ចំណាក​ស្រុក កម្មករ អ្នក​ធ្វើ​ការ​នៅ​ក្នុង​វិស័យ​ផ្សេងៗ​ដែល​មាន​ប្រាក់​ចំណូល​ត្រដាប​ត្រដួស រួម​នឹង​អ្នក​ភ្នំពេញ ដែល​មាន​ជីវភាព​ខ្សត់​ខ្សោយ​ស្រាប់​នោះ ជាង​ពាក់​កណ្តាល​ទៅ​ហើយ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង ២​លាន​នាក់​នៅ​ក្នុង​ក្រុង។

ទី២ ប្រជាពលរដ្ឋ​ខ្មែរ នៅ​មាន​ទំលាប់​នៅ​ឡើយ គឺ​មួយ​ចំនួន​ឃើញ​កន្លែង​ ឬ​ហាង​ល្អ ទំនើប មិន​ហ៊ាន​ចូល ឬ​ទៅ​ក្បែរ​ទេ រាប់​ទាំង​ហាង​លក់​គ្រឿង​បរិភោគ​ព្រឹក ល្ងាច ថ្ងៃ​ត្រង់​ផង​ដែរ។ ការ​ដែល​មាន​ការ​គិត​បែប​នេះ ដោយ​សារ​តែ​ពួក​គេ​មាន​អារម្មណ៍ និង​ទំលាប់​ពី​មុន​មក​ថា«កន្លែង​ល្អ ប្រាកដ​ជា​មាន​តម្លៃ​ថ្លៃ ឬ​លក់​ថ្លៃ»។

មួយ​វិញ​ទៀត វត្តមាន​របស់​ហាង​លក់​ទំនិញ​តាម​ផ្ទះ​ជា​លក្ខណៈ​ក្រុមហ៊ុន​ក្តី ជា​ការ​លក់​តាម​លក្ខណៈ​គ្រួសារ​ក្តី ហាង​ទំនិញ​និង​កាហ្វេ VIP រទេះ​លក់​ទំនិញ​ចល័ត​ដែល​មាន​គុណភាព​ដូច​ជា​កាហ្វេ​ជា​ដើម រួម​នឹង​ទី​ផ្សារ​រដ្ឋ​ធំៗ និង​ផ្សារ​រាត្រី​ទៀត​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្សារ​ទំនើប​របស់​ពលរដ្ឋ​ត្រូវ​បាន​កាត់​បន្ថយ។ ជា​ទូទៅ​ពាណិជ្ជករ​នៅ​ផ្សារ​ទំនើប​ច្រើន​អង្គុយ​មើល​មុខ​គ្នា​ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ ហើយ​មមាញឹក​តែ​ថ្ងៃ​សៅរ៍ អាទិត្យ ចុង​សប្តាហ៍ ដែល​មិន​ប្រាកដ​ថា​មាន​អ្នក​ទិញ​ច្រើន​ទេ ក្នុង​ចំណោម​អ្នក​ចូល​ផ្សារ​ទាំង​អស់។

ស្ថានភាព​បែប​នេះ គេ​សម្គាល់​ឃើញ​ផ្សារ​ទំនើប​មួយ​ចំនួន ចាំ​បាច់​ធ្វើ​ការ​កែ​ទម្រង់​រចនាបទ និង​រិះ​រក​វិធី​ដើម្បី​ទាក់​ទាញ​អតិថិជន ហើយ​ផ្សារ​មួយ​ចំនួន​ទៀត​ប្រឈម​នឹង​ការ​បិទ និង​បាន​បិទ​ខ្លះ​រួច​ហើយ​ក៏​មាន៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បទយកការណ៍

    ម្ចាស់​ហាង La Pops ចង់​យក​ការ៉េម​ខ្មែរទៅកាន់​​ទីផ្សារ​អន្ដរជាតិ

    ស្វែងយល់បន្ថែម

  • កម្ពុជា

    អ្នក​ជំនាញ​ថា​ទីផ្សារ​អ្នក​ទិញ​ផ្ទះ​២​ម៉ឺន​ដុល្លារ​ចុះ​ក្រោម​មាន​ច្រើន​ តែ​គ្មាន​ការ​ផ្គត់​ផ្គង់

    ស្វែងយល់បន្ថែម

  • កម្ពុជា

    ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​សន្ទុះ​ងើប​ឡើង​វិញ​ក្រោយ​ជួប​វិបត្តិ​ធ្លាក់​ថ្លៃ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ