ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ
អ្នកជំនាញគាំទ្រការលើកតម្កើងអក្សរខ្មែរ ជាងអក្សរបរទេស នៅលើផ្ទាំងផ្សព្វផ្សាយនានា
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១១:៥៩
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ២៦ ធ្នូ ឆ្នាំមុន បានចេញលិខិតមួយច្បាប់ ផ្ញើជូនគ្រប់អភិបាលរាជធានី ខេត្តទាំងអស់នៅទូទាំងប្រទេស អំពីការប្រើប្រាស់អក្សរខ្មែរ និងអក្សរបរទេសនៅលើផ្ទាំងគំនូរសំណង់ ឬស្លាកសញ្ញាផ្សព្វផ្សាយនៅតាមការដ្ឋានសំណង់នានា ដើម្បីលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ។ លិខិតបង្គាប់នេះ បានទទួលការស្វាគមន៍ពីអ្នកជំនាញអក្សរសាស្រ្ត និងវប្បធម៌ សិល្បៈខ្មែរ ប៉ុន្តែបានបង្ហាញការព្រួយបារម្ភអំពីការអនុវត្តន៍ មិនបាន១០០%។