អានតួអត្ថបទ
កម្ពុជា-នយោបាយ

​លោក ទៀ បាញ់ ​ប្រាប់​កង​ទ័ព​ជា​ថ្មី​ឲ្យ​បន្ត​ទប់​ស្កាត់ ​និង​អនុវត្ត​ច្បាប់​ទៅ​លើ​ លោក សម រង្ស៊ី និង​អ្នក​គាំទ្រ​

នៅក្នុង​ពិធី​អបអរខួប​លើក​ទី​២៥ នៃ​ថ្ងៃ​បង្កើត​កងពលតូច​លេខ​៧០ នៅ​បញ្ជាការដ្ឋាន កងពលតូច​លេខ​៧០ នា​ព្រឹក​ថ្ងៃទី​ចន្ទនេះ លោក ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ បាន​ប្រាប់​ជា​ថ្មី​ម្តង​ទៀត ទៅ​កង​ទ័ព​ឲ្យ​សហ​ការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ដទៃ​ទៀត ចាត់​វិធាន​ការ ទៅ​លើ​លោក សម រង្ស៊ី និង​សកម្មជន ដែល​លោក​អះអាង​ថា ប៉ុន​ប៉ង​មាន​ផែន​ការ​ធ្វើ​រដ្ឋ​ប្រហារ តាម​រយៈ​ការ​ប្រើ​ប្រាស់​វិធី​ញុះញង់ អុជអាល បំផុសបំផុល និង​ប្រើ​ឧបាយកលបោក​បញ្ឆោត ប្រមូល​កម្លាំង​ប្រជាជន​ស្លូតត្រង់ និង​កម្លាំងប្រដាប់អាវុធ​របស់​ជាតិ ឲ្យ​បះបោរ​តាម​រូបភាពជា​បដិវត្តន៍​ដោយ​ហិង្សា ក្នុង​គោលបំណង​ផ្តួលរំលំរដ្ឋាភិបាល​កម្ពុជា ដែលជា​អំពើ​វិទ្ធង្សនា និង​ជា​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​បំផុត ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​។​ លោក ទៀ បាញ់ ហៅ​សកម្មភាព​របស់​លោក សម រង្ស៊ី ថា​បាន​ឆ្លង​ហួស​បន្ទាត់​ក្រហម​រួច​ជា​ស្រេច​ទៅ​ហើយ រួម​ទាំង​អ្នក​គាំទ្រ​សកម្មភាព​របស់​លោក សម រង្ស៊ី ផង ដោយ​លោក​រដ្ឋ​មន្ត្រី​ថា កង​ទ័ព​ត្រូវ​មាន​ចំណាត់​ការ​ទប់​ស្កាត់​បញ្ហា​នេះ តាម​ផ្លូវ​ច្បាប់​។ 

លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ @Internet
ផ្សាយពាណិជ្ជកម្ម
01:30

សូមស្តាប់ប្រសាសន៍ លោក ទៀត បាញ់៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ