អានតួអត្ថបទ
បទយកការណ៍

និស្សិត​ស្រី​១០នាក់​ ឆ្លៀត​ពី​ការ​សិក្សា​ ស្វែង​រក​ថវិកា​សម្រាប់​ជួយ​សង្គ្រោះ​ព្រៃ​ឈើ​ខ្មែរ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ កាល​ពេលថ្មីៗកន្លងទៅនេះ បាន​បង្កើត​មូលនិធិ​មួយ​មាន​ឈ្មោះថា “ សង្គ្រោះ​ព្រៃឈើ​ខ្មែរ”។ មូលនិធិ “សង្គ្រោះ​ព្រៃឈើ​ខ្មែរ”នេះ ត្រូវបាន​ផ្តួចផ្តើម​បង្កើតឡើង​ក្នុង​គោលបំណង ប្រមូល​ថវិកា​ពី​គ្រប់​មជ្ឃដ្ឋាន ដើម្បី​ធ្វើ​សកម្មភាពផ្សេងៗ ដូចជា ប្រឆាំងនឹង​ការកាប់បំផ្លាញ​ព្រៃឈើ​ដោយ​ខុសច្បាប់ និង​ចូលរួម​ឃ្លាំមើល​ការកាប់បំផ្លាញ​ព្រៃឈើ​ដោយ​គ្មាន​តម្លាភាព​នៅ​កម្ពុជា​ជាដើម។ មូលនិធិ​នេះ ត្រូវបាន​គ្រប់គ្រង និង​ស្វែងរក​ជំនួយ​ថវិកា​ដោយ​យុវនិស្សិត​ស្រី​ចំនួន១០នាក់។ ពួកគេ​ទាំងនេះ បាន​យក​ពេលទំនេរ​ពី​ការសិក្សា​នៅឯ​សាកលវិទ្យាល័យ មក​ធ្វើ​កិច្ចការ​សប្បុរសធម៌​សម្រាប់​ជួយសង្គ្រោះ​ព្រៃឈើ​ខ្មែរ​នេះ។ បន្ទាប់ពី​ទទួលបាន​ជំនួយ​ថវិកា សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ នឹង​យក​ថវិកា​ទាំងនោះ​ទៅប្រើ​ប្រាស់​ក្នុង​សកម្មភាព​ការពារ​ព្រៃឈើ​នៅ​ទូទាំងប្រទេស​កម្ពុជា៕ 

ក្រុម​និស្សិត​ស្រី​ស្ថាបនិក​មូលនិធិសង្គ្រោះ​ព្រៃ​ឈើ​ខ្មែរ​
ក្រុម​និស្សិត​ស្រី​ស្ថាបនិក​មូលនិធិសង្គ្រោះ​ព្រៃ​ឈើ​ខ្មែរ​ RFI-Kunthea
ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ