អានតួអត្ថបទ
បទសម្ភាស

លោក​តឹក វណ្ណារ៉ា៖ ស្ថានភាព​ជម្លោះ​ដី​ធ្លី​ស្ងប់​ស្ងាត់ តែ​មិន​មែន​មាន​ន័យ​ថា បញ្ហា​ត្រូវ​បាន​ដោះស្រាយ​នោះ​ទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​រាត្រី​នេះ គឺ​លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា ហៅ​កាត់​ថា NGO Forum។ ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI លោក តឹក វណ្ណារ៉ា បាន​កត់​សម្គាល់​ថា ស្ថានភាព​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ហាក់​ស្ងប់​ស្ងាត់ ក៏​ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា បញ្ហា​ទាំង​អស់​ត្រូវ​បាន​ដោះស្រាយ​នោះ​ទេ។ ការ​អះអាង​របស់​លោក តឹក វណ្ណារ៉ា បាន​ធ្វើ​ឡើង ស្រប​ពេល​ដែល​មជ្ឈមណ្ឌល​ស្រាវជ្រាវ តស៊ូ​មតិ និង​ទំនាក់​ទំនង (RACC) នៃ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្តីពី កម្ពុជា បាន​ចេញ​ផ្សាយ​របាយការណ៍ “វិភាគ​ស្ថិតិ​ស្តីពី​ សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​កម្ពុជា” កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨​មិថុនា​ឆ្នាំ​២០១៦​។

លោក​​ តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ​ហៅកា​ត់​ថា​ NGO Forum។
លោក​​ តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ​ហៅកា​ត់​ថា​ NGO Forum។ សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ