ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
កម្ពុជា

កិច្ច​ព្រម​ព្រៀង​សម្រួល​ពាណិជ្ជ​កម្ម​អង្គការ​WTO អាច​ជួយ​កម្ពុជា​នាំ​ចេញ​បាន​ច្រើន​

media សិក្ខា​សាលា​ស្តីពី ​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សម្រួល​ពាណិជ្ជ​កម្ម​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​(WTO-TFA) នៅ​ថ្ងៃ​ទី​០៤ ខែមេ​សា​នេះ​ ក្រសួងពាណិជ្ជកម្ម

នៅ​ថ្ងៃ​នេះ លោក​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​បាន​លើក​ឡើង​ថា ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សម្រួល​ពាណិជ្ជ​កម្មអង្គការ​ពាណិជ្ជ​កម្ម​ ពិភព​លោក​នឹង​ធ្វើ​ឲ្យ​ប្រទេស​អភិវឌ្ឍន៍​តិច​តួច អាច​នឹង​បង្កើន​ចំនួន​នៃ​ផលិត​ផល​នាំ​ចេញរបស់​ខ្លួន​ប្រហែល​៣៥​ភាគ​រយ ដោយ​សារ​កិច្ច​ព្រម​ព្រៀង​នេះ បាន​ជួយ​សម្រួល និង​ធ្វើ​ឲ្យ​មាន​ស្តង់​ដារ​លើនីតិវិធី​របស់​គយ។ ស្ថាត​ទូត​អាមេរិក​ក៏​បាន​ស្នើ​ឲ្យ​កម្ពុជា​អនុវត្ត​តែ​ផ្នែក​មួយ​ចំនួន​នៃ​ កិច្ច​ព្រម​ព្រៀង​នេះ ដែលមាន​ប្រយោជន៍​ខ្លាំង​។

ក្នុង​សិក្ខា​សាលា​ស្តីពី ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សម្រួល​ពាណិជ្ជ​កម្ម​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​(WTO-TFA) នៅ​ថ្ងៃ​ទី​០៤ ខែ​មេសា​នេះ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​លោក​ប៉ាន សូរស័ក្តិ បាន​ដក​ស្រង់​ការ​លើក​ឡើង​របស់អគ្គនាយក​នៃ​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​WTO ថា ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​នេះ ធ្វើ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍ អាច​បង្កើន​ចំនួន​នៃ​ផលិត​ផល​នាំ​ចេញ​របស់​ខ្លួន​ប្រហែល​២០ភាគ​រយ ខណៈ​ប្រទេស​អភិវឌ្ឍន៍​តិច​តួច អាចនឹង​មាន​ការ​កើន​ឡើង​ប្រមាណ​ពី​៣៥​ភាគ​រយ​លើ​ផលិត​ផល​នាំ​ចេញ។

លោក​បាន​លើក​ឡើង​ទៀត​ថា​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ជួយ​សម្រួល និង​ធ្វើ​ឲ្យ​មាន​ស្តង់​ដារ​លើ​នីតិ​វិធី​របស់​គយ ដែល​អាច​កាត់​បន្ថយ​ចំណាយ​លើ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​នៅ​ទូទាំង​ពិភព​លោក​។ លោក​បញ្ជាក់​ដោយ​ដក​ស្រង់ការ​លើក​ឡើង​របស់​លោក​រ៉ូប៊ែតូ អាហ្ស៊ីវីដូ (Roberto Azevedo) ប្រធាន​អង្គការ WTO ថា ការ​អនុវត្ត​ពេញ​លេញនៃ​កិច្ច​ព្រម​ព្រៀង​នេះ នឹង​អាច​កាត់​បន្ថយ​ចំណាយ​លើ​ពាណិជ្ជកម្ម​ជា​មធ្យម​ប្រហែល​១៤,៣​ភាគ​រយ។

បើ​តាម​បទ​បង្ហាញ​របស់​លោក​នីហល ភីទីហ្កាឡា (Nihal Pitigala) អ្នក​សេដ្ឋ​កិច្ច​ជាន់​ខ្ពស់​របស់​ទីភ្នាក់​ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ ប្រចាំ​តំបន់​អាស៊ី​(USAID) កិច្ច​ព្រម​ព្រៀង​សម្រួល​ពាណិជ្ជកម្ម​នេះ​នឹង​បង្កើនតម្លាភាព ស្ថិរភាព និង​សុក្រឹតភាព​សម្រាប់​ការធ្វើពាណិជ្ជ​កម្ម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​អំពើ​ពុក​រលួយ​ក៏​ត្រូវ​បានកាត់​បន្ថយ​ផង​ដែរ។

លោក William Heidt ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក បានផ្តល់​មតិ​យោបល់​​ថា​ដំបូង​កម្ពុជា​មិន​ចាំ​បាច់​អនុវត្ត​ទាំង​ស្រុង​នូវ​កិច្ច​ព្រមព្រៀង​នេះ​ទេ ពោល​គឺ​កម្ពុជា​អាច​អនុវត្ត​តែ​ផ្នែក​ណា ដែល​មាន​ផល​ប្រយោជន៍​ពាណិជ្ជ​កម្ម​សម្រាប់​កម្ពុជា ហើយ​បើ​កម្ពុជា​ចង់​បង្កើន​ការ​នាំ​ចេញ នោះ​កម្ពុជា​អាច​ជ្រើស​រើស​ផ្នែក​ណា​មួយ​នៃ​កិច្ច​ព្រម​ព្រៀង​ដែលនិយាយ​ពី​ការ​នាំ​ចេញ​មក​អនុវត្ត​ជា​ការ​ស្រេច​។

 
សូម​បញ្ជាក់​ថា​កិច្ច​ព្រម​ព្រៀង​នេះ​បាន​ចំណាយ​ពេល​ប្រមាណ​១០​ឆ្នាំ ក្នុង​ការ​ពិភាក្សា​ដោយ​សមាជិក​អង្គការពាណិជ្ជ​កម្ម​ពិភព​លោក នៅ​ក្នុង​សន្និ​សីទ​ក្រុង​បាលី ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣។ នៅ​ថ្ងៃ​ខែកុម្ភៈ ឆ្នាំ​២០១៧ កិច្ច​ព្រម​ព្រៀង​សម្រួល​ពាណិជ្ជ​កម្ម​ត្រូវ​បាន​ចូល​ជា​ធរមាន ក្រោម​ការ​ផ្តល់​សច្ចាប័ន​ចំនួន១១២ប្រទេស ក្នុង​ចំណោម​សមាជិក​១៦៤​ប្រទេស ដែល​បាន​តម្រូវ​ដោយ​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ