ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/04 12h00 GMT
កម្ពុជា

អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ អន់​ចិត្ត​តិច​តួច ចំពោះ​បទ​ចម្រៀង​បែប​សម័យ​ទំនើបៗ ដែល​ចាក​ឆ្ងាយ​ពី​វប្បធម៌​ជាតិ

media លោកថៃ ​នរៈសត្យា​ រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​

លោក ថៃ នរៈសត្យា អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​បង្ហាញ​ការ​អន់​ចិត្ត​តិច​តួច ចំពោះ​ផលិតករ ឬ​ម្ចាស់​ផលិតកម្ម​ខ្មែរ​មួយ​ចំនួន ដែល​ផលិត ឬ​និពន្ធ​បទ​ចម្រៀង មាន​និន្នាការ​ទៅ​រក បទ​ចម្រៀង​បែប​សម័យ​ទំនើបៗ ឬ​គេ​និយម​ហៅ​ថា “បទ​បែក​ស្លុយ” ដែល​ចាក​ឆ្ងាយ​ពី​វប្បធម៌​ជាតិ។ តែ​លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ដែរ ចំពោះ​ផលិតករ ឬ អ្នក​និពន្ធ​ខ្មែរ​មួយ​ចំនួន ដែល​នៅ​តែ​រក្សា​បាន​នូវ​វប្បធម៌​របស់​ជាតិ បើ​ទោះ​បី​ជា​ពួក​គេ​បាន​ផលិត​បទ​ចម្រៀង​បែប​ទំនើប ឬ​គេ​ហៅ​ថា បទ​បែក​ស្លុយ នោះ​ក្តី។ ទន្ទឹម​គ្នា​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌​រូប​នេះ បាន​ទទួល​ស្គាល់​ថា ក្រសួង​មិន​អាច​ចាប់​បង្ខំ​ឲ្យ​ពួក​គេ ឲ្យ​មក​អនុវត្ត តាម​អ្វី​ដែល​ក្រសួង​ចង់​បាន​នោះ​ទេ។ ជាមួយ​គ្នា​នេះ លោក ថៃ នរៈសត្យា បាន​អំពាវនាវ​ឲ្យ​យុវជន​គាំទ្រ​បទ​ចម្រៀង​ជា​វប្បធម៌​ខ្មែរ ខណៈ​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន បាន​ផ្ញើ​សារ​នៅ​ឆ្នាំ​នេះ​ថា លោក​នឹង​ចូល​រាំ​តែ​បទ “សារ៉ាវ៉ាន់” នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ។

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ