អានតួអត្ថបទ
កម្ពុជា

៧ខែ​ដើម​ឆ្នាំ​២០១៦៖ ទំហំ​ពាណិជ្ជកម្ម​ពី​ថៃ​មក​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ ១៦%

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ថៃ ក្នុង​រយៈ​ពេល​ ៧​ខែ​ដើម​ឆ្នាំ​ ២០១៦ នេះ​ត្រូវ​គេ​សង្កេត​ឃើញ​ថា មាន​ការ​ថយ​ចុះ ៧.៧៩% ប្រៀបធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។​ ប៉ុន្តែ​បើ​គិត​ពី​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​ថៃ​វិញ គឺ​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់។ នេះ​បើ​យោង​តាម​របាយការណ៍​ពី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា។អត្ថបទដោយ ប៉ុន សោភ័ណ៖​

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងថៃ ក្នុងរយៈពេល ៧ខែដើមឆ្នាំ ២០១៦ នេះត្រូវគេសង្កេតឃើញថា មានការថយចុះ ៧.៧៩% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងថៃ ក្នុងរយៈពេល ៧ខែដើមឆ្នាំ ២០១៦ នេះត្រូវគេសង្កេតឃើញថា មានការថយចុះ ៧.៧៩% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ © អ៊ឹម​ ណាវិន
ផ្សាយពាណិជ្ជកម្ម

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ថៃ ក្នុង​រយៈ​ពេល​ ៧ខែ ដើម​ឆ្នាំ​ ២០១៦ នេះ គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៣​ពាន់​១​រយ​៨​លាន​ដុល្លារ​អាមេរិក។ ចំនួន​នេះ​មាន​ការ​ថយ​ចុះ ៧.៧៩% បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​ ២០១៥។ របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​កក្កដា ឆ្នាំ​ ២០១៦​កន្លង​ទៅ​នេះ ការ​នាំ​ចូល​របស់​ប្រទេស​ថៃ​មក​កាន់​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​ ១៦% ខណៈ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ថៃ​វិញ​ មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ថៃ ក្នុង​រយៈ​ដូច​គ្នា​នេះ​ មាន​តម្លៃ​គិត​ជា​ទឹក​ប្រាក់​ចំនួន ២៧៩​លាន​ដុល្លារ គឺ​កើន​ឡើង​ចំនួន ៥២%។

លោក​ស្រី ជីរ៉ាណាន់ វង្សមង្គល អគ្គទីប្រឹក្សាពាណិជ្ជកម្ម​ស្ថាន​ទូត​ថៃ ប្រចាំ​នៅ​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារាំ​ងថា​ មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ទំហំ​ពាណិជ្ជកម្ម នៃ​ការ​នាំចូល​របស់​ថៃ មាន​ការ​ធ្លាក់​ចុះ គឺ​ដោយសារ​ការ​នាំ​ចូល​ប្រេង​ឥន្ទនៈ​មាន​ការ​ធ្លាក់​ចុះ មាន​តម្លៃ​ទាប​ជាង​ឆ្នាំ​មុន​តប៉ុន្តែ​បរិមាណ​គឺ​នៅ​នាំចូល​ដដែល,ការ​ថយ​ចុះ​នៃ​ការ​នាំចូល​ស្ករ​ស​ពី​ប្រទេស​ថៃ​មក​កម្ពុជា ដោយសារ​កម្ពុជា​មាន​រោងចក្រ​ផលិត​ស្ករ​ស​ខ្លួន​ឯង, និង​មក​ពី​ក្រុមហ៊ុន​ទំនិញ​តូច​ៗ មួយ​ចំនួន កម្ពុជា​អាច​ផលិត​ខ្លួន​ឯង​បាន ដោយ​មិន​ចាំបាច់​នាំ​ចូល​ពី​ប្រទេស​ថៃ។

លោក​ស្រី បន្តថា ដើម្បី​ជួយ​ជម្រុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា គ្រោង​រៀប​ចំ​ពិព័រណ៍​ពាណិជ្ជកម្ម​រយៈ​ពេល​ ៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​ ១៥ ដល់​ ១៨ ខែ​កញ្ញា ឆ្នាំ​២០១៦​នេះ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រ។

គួរ​ជម្រាប​ជូន​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ជិត​ខាង​ទាំងពីរ​កើន​ឡើង​ដល់​ ៥​ពាន់ ៦​រយ​លាន​កាល​ពី​ឆ្នាំ​មុន មាន​ន័យថា​ គឺ​កើន​ឡើង 10​ភាគរយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​
ទោះ​ជា​យ៉ាង​ណា​គេ​មិន​ទាន់​ដឹង​ទេ​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង កម្ពុជា-ថៃ ពេញ​មួយ​ឆ្នាំ​នេះ អាច​នឹង​មាន​កំណើន​ទៀត ឬ​មួយ​មាន​ការ​ថយ​ចុះ​ទៅ​វិញទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ