ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
កម្ពុជា

អង្គការ​តម្លាភាព៖ អំពើ​សូក​ប៉ាន់ លើ​ការ​ប្រើ​ប្រាស់​សេវា​សាធារណៈ ធ្លាក់​ចុះ

media  
អង្គការ​តម្លាភាព​កម្ពុជា​បាន​ចេញ​ផ្សាយ ​ការ​ស្រាវ​ជ្រាវ​ស្តី​ពី​ការ​វាស់​វែង​អំពើ​ពុក​រលួយជា​សកលឆ្នាំ​២០១៦​ RFI

អង្គការ​តម្លា​ភាព​នៅ​ថ្ងៃ​នេះ ​បាន​ចេញ​ផ្សាយ​ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ ដោយ​បង្ហាញ​ថា​អំពើពុលួយតូចតាច ដូច​ជា​ការ​ផ្តល់ សេវាសាធារណៈជា​ដើម​ថយ​ចុះ ប្រើ​ធៀប​នឹង​៣​ឆ្នាំ​មុន។ ប៉ុន្តែ​ប្រធាន​អង្គការ​នេះ បញ្ជាក់​ថាអំពើ​ពុក​រលួយ​ទ្រង់​ទ្រាយ​ធំ​មិន​ទាន់​បាន​លុប​បំបាត់​នៅ​ឡើយ​ទេ ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​លើ​អំពើពុករលួយ​ធំៗ។ ចំណែក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​មិន​មាន​ជំនឿ​លើ​ការ​វាយ​តម្លៃ​តាម ​រយៈ​ការ​ស្រាវជ្រាវនេះ​ទេ​។  

 

ក្នុង​របាយការណ៍​នោះ បាន​បង្ហាញ​ថា​អំពើ​ពុក​រលួយ​លើ​សេវាសាធារណៈ ​ដូច​ជា​ការ​ធ្វើ​អត្តសញ្ញាប័ណ្ណ និងបញ្ជី​អត្រានុកូលដ្ឋាន នៅ​ឆ្នាំ​២០១៣ មាន រហូត​ទៅ​ដល់​៦២​ភាគ​រយ ហើយ​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​តែ​៣០ភាគ​រយ​ប៉ុណ្ណោះ នៅ​ឆ្នាំ​២០១៦​នេះ។ នៅ​ឆ្នាំ​២០១៣ មាន​ពល​រដ្ឋ​ប្រមាណ​៣៨​ភាគ​រយ​ឆ្លើយ​ថា​ខ្លួន​បាន​សូកប៉ាន់ ដើម្បី​ទទួល​សេវា​នៅ​មណ្ឌល​សុខភាព និង​មន្ទីរ​ពេទ្យ​រដ្ឋ ហើយ​ចំនួន​នេះ​បាន​ធ្លាក់​មក​នៅ​ត្រឹម​តែ​១៩ភាគ​រយ​ប៉ុណ្ណោះ នៅ​ឆ្នាំ​២០១៦​នេះ​។ ចំណែក​ពល​រដ្ឋ​ប្រមាណ​៣០​ភាគ​រយ បាន​សូក​ប៉ាន់ ​វិស័យអប់​រំ​ក្នុង​សាលា​រដ្ឋ​នៅ​ឆ្នាំ​២០១៣ ហើយ​ចំនួន​នេះ​បាន​ធ្លាក់​មក​នៅ​១០ភាគ​រយ​នៅ​ឆ្នាំ​២០១៦​នេះ​។

បើ​តាម​សេច​ក្តី​ប្រកាស​អន្តរ​ក្រសួង ស្តីពី​ការ​ផ្តល់​សេវា​រដ្ឋបាល​របស់​ក្រសួង​មហា​ផ្ទៃ​ កាល​ពី​ថ្ងៃ​ទី ៣០ ធ្នូ​ ឆ្នាំ ២០១៦ បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃទី ១ មករា តទៅ ទាក់​ទង​នឹង​ការ​ធ្វើ​សំបុត្រ​អាពាហ៍ពិពាហ៍ ការ​ផ្តល់​សៀវ​ភៅគ្រួសារ ការ​ផ្តល់​សៀវភៅ​ស្នាក់​នៅ​ ឬការ​ផ្តល់​សៀវភៅ​ស្នាក់​នៅ​ឡើង​វិញ ការ​ស្នើ​សុំ​បន្ថែម​ ឬ​បន្ថយ​សមាជិកក្នុង​ការ​សៀវ​ភៅ​ស្នាក់​នៅ ឬ សៀវ​ភៅ​គ្រួសារ​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នឹង​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​នោះ​ទេ៕

សូម​ជម្រាប​ជូន​ថា នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈនេះ អង្គការ​តម្លាភាព​កម្ពុជា​បាន​ចេញ​ផ្សាយ ការ​ស្រាវ​ជ្រាវ​ស្តី​ពី​ការវាស់​វែង​អំពើ​ពុក​រលួយ​ជា​សកល​ឆ្នាំ​២០១៦ ដែល​ក្នុង​នោះ ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​។ ការ​ស្រាវ​ជ្រាវ​នោះបាន​ជ្រើស​រើស​ប្រជាពល​រដ្ឋ​កម្ពុជា​ប្រមាណ​១,០០៣​នាក់ ដើម្បី​សាកសួរ​។

លោកព្រាប កុល នាយក​ប្រតិបត្តិ​នៃអង្គការ​តម្លាភាព​កម្ពុជា​បាន​បញ្ជាក់ ដោយ​លើក​យក​របាយការណ៍​ស្តី ​ស្តី​ពីស​ន្ទ​ទស្សន៍​នៃ​ការយល់​ឃើញ​ពី​អំពើ​ពុក​រលួយ​​ ឆ្នាំ២០១៦​ថា អំពើ​ពុក​រលួយ​ធំៗ មួយ​ចំនួន​ដូច​ជា​ក្នុង​ប្រព័ន្ធយុត្តិធម៌ ពុក​រលួយ​នយោបាយធំៗ ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ ការ​គ្រប់គ្រង​ថវិកា​ជាតិ និង​ការ​ប្រមូល​ពន្ធជា​ដើម នៅ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​។ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តោត​លើ​អំពើ​ពុក​រលួយ​ធំៗ។

ចំណែក​លោក​ឱម យ៉ិន​ទៀត ប្រធាន​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថាលោក​មិន​មាន​ជំនឿ​លើ​ការ​វាយ​តម្លៃ​តាម​រយៈ​របាយការណ៍​នេះ​ទេ ព្រោះ​មនុស្ស​មួយ​ចំនួន នោះ មាន​ពាក់វ៉ែន​តាន​យោបាយ។ លោក​បញ្ជាក់​ថា សុំ​ពេល​មើល​ការ​ស្រាវជ្រាវ​របស់​អង្គការ​នេះ​សិន​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ