អានតួអត្ថបទ
បទយកការណ៍

លោក​យាយ តោ សាង ​​ចូល​​សាលា​រៀន​លើក​ដំបូង​​ពេល​វ័យ​ ៧១​ឆ្នាំ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​យាយ តោ សាង ដែល​សព្វ​ថ្ងៃ​មាន​វ័យ ៧១​ឆ្នាំ​ហើយ ទើប​តែ​បាន បញ្ចប់​ការ​សិក្សា វគ្គ​អក្ខរ​កម្ម​កម្រិត១ រយះពេល បីខែ ដោយ​ជោគជ័យ នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០១៧​នេះ​។ ជា​វគ្គ​សិក្សា ដែល​បណ្តុះ​បណ្តាល​ត្រឹម សមាជិក​ ជា​​មនុស្ស​ចាស់​ក្រីក្រ របស់ អង្គការ​មូល​និធិ​កុមារ​កម្ពុជា នៅ​ភូមិឬស្សី សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​។ ត្បិត​លោកយាយ សាង មាន​ឳពុក​ម្តាយ មិន​ផ្តល់​តម្លៃ​លើ​ការ​​សិក្សា​របស់​កូន​ស្រី ហើយ​មាន​កូន​ប្រុស​ស្រី រៀន​សូត្រ​បាន​តិច​តួច លោក​យាយ តោ សាង សង្ឃឹម​ថា ចៅៗ​របស់​លោកយាយ នឹង​ព្យាយាម​រៀន​សូត្រ​ឲ្យ​បា​ន​ខ្ពង់​ខ្ពស់​គ្រប់ៗ​គ្នា​។ ប៉ុន្តែ​ជា មនុស្ស​ចាស់​ក្រីក្រ និង​រស់​គ្មាន​ទ្រព្យ​ម្នាក់ លោក​យាយ តោ សាង មាន​ត្រឹម​តែ​បណ្តាំ និង​ដំបូន្មាន​សម្រាប់​ចៅៗ​ប៉ុន្មាន​ឃ្លា​ប៉ុណ្ណោះ​។ 

លោកយាយ តោ សាង វ័យ ៧១ឆ្នាំ និងចៅស្រី កំពុង​អង្គុយ​ក្រោម​ផ្ទះ សហគមន៍​ក្រីក្រ របស់ អង្គការ​មូល​និធិកុមារ​កម្ពុជា ក្នុងសង្កាត់ស្ទឹងមានជ័យ។
លោកយាយ តោ សាង វ័យ ៧១ឆ្នាំ និងចៅស្រី កំពុង​អង្គុយ​ក្រោម​ផ្ទះ សហគមន៍​ក្រីក្រ របស់ អង្គការ​មូល​និធិកុមារ​កម្ពុជា ក្នុងសង្កាត់ស្ទឹងមានជ័យ។ @RFI/Sopheak
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ