បទយកការណ៍
មានគម្រោងបង្កើតភូមិជនជាតិភាគតិចនៅខេត្តរតនគិរីបម្រើវិស័យទេសចរណ៍និងវប្បធម៌
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៩:០២
មានការរអ៊ូរទំា ជាច្រើនពីអ្នកទេសចរ ដែលបានទៅដល់ខេត្តរតនគិរី ឬ មណ្ឌលគិរី ហើយមិនបានឃើញជនជាតិដើមភាគតិច។ មិនបានឃើញផ្ទះ មិនបានឃើញការរស់នៅជនជាតិដើមភាគតិច ដូចសម័យមុន។ ជាការពិតនៅពេលនេះ មានការវិវឌ្ឍន៍ច្រើនក្នុងសហគមន៍ជនជាតិដើមភាគតិច។ តែមិនយូរទេគម្រោងថែរក្សា អភិរក្សវប្បធម៌ជនជាតិដើមភាគតិចមួយ នឹងកើតមាននៅក្នុងខេត្តរតនគិរី។ គម្រោងភូមិវប្បធម៌ ជនជាតិដើមភាគតិច នឹងសងផ្ទះជនជាតិ បង្ហាញពីការរស់នៅរបស់ពួកគាត់ពិតៗ ដល់អ្នកទេសចរ។