ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
កម្ពុជា

សាលាក្រុង​កំពុង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រើ​ប្រាស់​និង​គ្រប់​គ្រង់​ចិញ្ចើម​ផ្លូវ

media រូបថត៖តំណាង @Troll Page

ខណៈ​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​បន្ត​យក​ចិញ្ចើម​ផ្លូវ​ឬ​ចំណែក​ផ្លូវ​ធ្វើ​អាជីវកម្ម សាលារាជធានី​ភ្នំពេញ​កំពុង​រៀបចំ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រើ​ប្រាស់​និង​ការ​គ្រប់​គ្រង់​ចិញ្ចើម​ផ្លូវក្នុង​រាជ​ធានី​ភ្នំពេញ។ ជា​សេចក្ដី​ព្រាង​សម្រាប់​អនុវត្ត​នៅ​ថ្នាក់​ក្រោមជាតិ ដែល​យក​មូលដ្ឋាន​គ្រឹះ​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក។

 

អាជ្ញាធរ​រាជធានី​ភ្នំពេញ​រំពឹង​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ប្រើប្រាស់​និង​ការ​គ្រប់​គ្រងចិញ្ចើម​ផ្លូវ​នេះ នឹង​មាន​ប្រសិទ្ធ​ភាព​នៅ​ពេល​ដាក់​ឲ្យ​អនុវត្ត​ព្រោះ​វា​មាន​លក្ខណៈ​ជា​ដីកា។ អ្នក​នាំ​ពាក្យ​សាលារាជធានី​ភ្នំពេញ​លោក មាន ចាន់យ៉ាដា បដិសេធ​មិន​បកស្រាយ​ឲ្យ​បាន​លម្អិត​លើ​សេចក្ដី​ព្រាង​នេះ​ទេ។ លោក​ក៏​មិន​ទាន់​ដឹង​ច្បាស់​ថា សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ការ​ប្រើ​ប្រាស់​និង​ការ​គ្រប់​គ្រង​ចិញ្ចើម​ផ្លូវ​នឹង​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ពេលណា​ដែរ។

ប៉ុន្តែ​លោក​បាន​គូស​បញ្ជាក់​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​រៀប​ចំ​ឡើង​ជិត​មួយ​ឆ្នាំ​មកហើយ​ពោល​គឺ​ស្រប​នឹង​ការ​លើក​ឡើង​របស់​លោក ស ខេង កាល​ពី​ថ្ងៃ​ទី​២៨​កញ្ញា ដែល​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដោះស្រាយ​បញ្ហា​ដែល​ពលរដ្ឋ​មួយ​ចំនួនយក​ចិញ្ចើម​ផ្លូវ​ឬ​ចំណែក​ផ្លូវ​ធ្វើ​អាជីវកម្ម​ដោយ​ទង្វើល​បែប​នេះ លោក​មើល​ឃើញ​ថា ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធាណៈ​និង​ការ​ស្ទះ​ចរាចរណ៍​ក្នុង​រាជធានី។ លោក​រដ្ឋមន្រ្តី​ក៏​បាន​ជំរុញ​ដល់​អាជ្ញាធរ​រៀប​ចំ​ឲ្យ​អ្នក​លក់​ដូរ​លក់​ឆ្ងាយ​បន្តិច​ពី​ផ្លូវ​និង​ទុក​ចិញ្ចើម​ផ្លូវសម្រាប់​អ្នក​ដើរ។

លោក មាន ចាន់យ៉ាដា ឲ្យដឹង​ថា​កន្លង​មក​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ធ្វើ​កិច្ចការ​នេះច្រើន​មក​ហើយ ។ លោក​បន្ថែម​ថា បច្ចុប្បន្ន​ពលរដ្ឋ​រស់​នៅ​រាជធានី​ភ្នំពេញ​មាន​ការយល់​ច្រំឡំ​ថា ចិញ្ចើម​ផ្លូវ​នៅ​មុខ​ផ្ទះ​របស់​ពួក​គាត់​គឺ​គាត់​ជា​ម្ចាស់​កម្មសិទ្ធិ ទើប​ធ្វើ​ឲ្យអាជ្ញាធរ​មាន​ការ​លំបាក់​ក្នុង​ការ​ចុះ​រៀប​ចំ​សណ្ដាប់​ធ្នាប់។ លោក​ក៏​ស្នើ​ឲ្យ​ពលរដ្ឋ​ចូល​រួមសហការ​ទើប​ការងារ​នេះ​មាន​ប្រសិទ្ធ​ភាព។

សម្រាប់​ការ​សង្កេត​ជា​ទូទៅ​មាន​ការ​លើក​ឡើង​ថា មិន​ត្រឹម​តែ​អ្នក​លក់​ដូរ​តូច​តាច​ទេ ភោជ​នីយ​​ដ្ឋាន​ធំៗ​មួយ​ចំនួន​ក៏​បាន​យក​ចំណី​ផ្លូវ​ឬ​ផ្នែក​ខ្លះ​នៃ​ផ្លូវ​សម្រាប់​ចត​យាន​យន្តនិង​បាន​ធ្វើ​ឲ្យ​មាន​ការ​កក​ចរាចរណ៍​ផង​ដែរ។ អ្នក​តាម​ដាន​ការ​ងារ​សង្គម​ថា អាជ្ញាធរ​គួរតែ​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ឲ្យ​គាត់​យល់​ថា​ចិញ្ចើម​ផ្លូវ​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ពួក​គាត់នោះ​ទេ។ ហើយ​អាជ្ញាធរ​ក៏​មិន​ត្រូវ​យោគ​យល់​ចំពោះ​អ្នក​ណា​ម្នាក់​ដែរ៕
 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ