អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ កំពុង​ខិត​ជិត​ការ​ទាញ​សញ្ញា​អាសន្ន​ឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​សន្និសីទ​កាសែត​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំពោះ​ក្បួន​ព្រះ​ទីនាំង​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ កាល​ពី​ម្សិល​មិញ អគ្គស្នង​ការ​នគរបាល​ជាតិ សម្តែង​ក្តី​ព្រួយ​បារម្ភ​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​នឹង​កំពុង​ក្លាយ​ជា​ឃាតករ​លាក់​មុខ​ឆក់​យក​ជីវិត​មនុស្ស​ជា​រៀង​រាល់​ថ្ងៃ។ នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ឆក់​យក​ជីវិត​មនុស្ស​ជិត ២​ពាន់​នាក់ ដែល​កើត​ឡើង​ភាគ​ច្រើន គឺ​បណ្តាល​មក​ពី ការ​បើក​បរ​លើស​ល្បឿន​កំណត់។ អ្នក​តាម​ដាន​បញ្ហា​សង្គម និង​ស្ថាប័ន​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ មើល​ឃើញ​ថា ស្ថានភាព​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា មិន​មាន​ភាព​ល្អ​ប្រសើរ​ឡើយ ខណៈ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​តែ​មាន​ភាព​ធូរ​រលុង។ ហើយ​ពួក​គេ ក៏​លើក​ឡើង​ព្រម​គ្នា​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ កំពុង​ខិត​ជិត​ការ​ទាញ​សញ្ញា​គួរ​ឱ្យ​បារម្ភ។

អគ្គស្នងការ​នគរបាល​ជាតិ នៅ​ក្នុង​សន្និសីទ​កាសែត​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍
អគ្គស្នងការ​នគរបាល​ជាតិ នៅ​ក្នុង​សន្និសីទ​កាសែត​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ @នគរបាលជាតិ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ