ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/08 12h00 GMT
កម្ពុជា

​អង្គការ​សង្គម​ស៊ីវិល​អំពាវ​នាវ​ឲ្យ​រួម​គ្នា​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​អំឡុង​បុណ្យ​ទាន​ធំៗ​

media  
ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​នា​ពេល​កន្លង​មក RFI/Siv Channa

អង្គការ​សង្គមស៊ីវិល​ដែល​ធ្វើការ​ទាក់​ទង​នឹង​សុវត្ថិភាព​ចរាច​រ​ណ៍ ​បាន​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​រួម​ ដោយ​អំពាវ​នាវ​ដល់​អាជ្ញាធរ ​និង​អ្ន​ក​​ជាប់​ពាក់​ព័ន្ធ​ ​មាន​វិធាន​ការ​ចាំបាច់​ប្រកប​ដោយ​ប្រសិទ្ធ​ភា​ព​​ខ្ពស់​បន្ថែម​ទៀត​ក្នុង​ការ​កាត់បន្ថយ​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​នៅ​ក្នុង​បុណ្យ​ចូល​ឆ្នាំ​ចិន និង​បុណ្យ​ជាតិ​សំខាន់​ៗ​នៅ​កម្ពុ​ជា។​ បើតាម​អ្នក​ជំនាញ​ បញ្ហា​គ្រោះ​ថ្នាក់​ចរា​ច​រ​ណ៍​នេះ​ ​នៅ​តែ​ជា​បញ្ហា​ប្រឈម​យ៉ាងធ្ងន់​ធ្ងរ​នៅ​កម្ពុ​ជា​សព្វថ្ងៃ​។ 

ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍​រួម​ថ្ងៃ​ទី ១​ ខែ​កុម្ភៈ​ អង្គ​ការ​សង្គមស៊ីវិល បាន​​លើក​ឡើង​ថា​ ជា​រៀង​រាល់​ឆ្នាំ​អ្នកស្លាប់​មាន​ចំនួន​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​នៅ​អំឡុង​ពេល​បុណ្យ​សំខាន់ៗ​ ដូច​ជា​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ បុណ្យ​ចូល​ឆ្នាំ​ចិន​ បុណ្យ​ភ្ជុំ​បិណ្ឌ និង​បុណ្យ​អុំទូក​ជាដើម។​

បើតាមអង្គ​ការ​សង្គមស៊ីវិល ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍​ជា​សរុប​ក្នុង​ពេល​ពិធី​បុណ្យ​ធំៗទាំងនេះ គឺ​មាន​​ប្រហែល​ជាង​ ១០ ​ភាគ​រយ ​នៃ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ ១ ឆ្នាំៗ ​ខណៈ​​អ្នក​ស្លាប់​ជា​មធ្យម​ចន្លោះ​ពី ៦ ​ទៅ ​១១ នាក់​ក្នុង​មួយ​ថ្ងៃ។​ ​

​ដើម្បីកាត់បន្ថយគ្រោះថ្នាក់លើ​ដង​ផ្លូវបែបនេះ ក្រុ​ម​អង្គ​ការ​សង្គម​ស៊ីវិល​ បាន​អំពាវ​នាវ​ ដល់​ស្ថាប័ន​​រដ្ឋាភិ​បាល​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ ឲ្យ​បង្កើត​កម្ម​វិធី​អប់រំ​ផ្សព្វ​ផ្សាយ​កាន់​តែ​ច្រើន​ថែម​ទៀត​ និង​ទូលំ​ទូលាយ​ ដល់​ប្រជា​ពល​រដ្ឋ​ និង​សហ​គមន៍​មូល​ដ្ឋានក្នុង​អំឡុង​ពេល ​និង​ក្រោយ​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន ​ក៏​ដូច​ជា​ពិធី​បុណ្យ​ជាតិ​សំខាន់​ផ្សេងទៀត។​

​តាម​របាយ​ការណ៍​នគ​របាល​ចរា​ចរណ៍​ផ្លូវ​គោក​ ក្នុង​រយៈ​ពេល​ ៤​ ថ្ងៃ​នៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​កាល​ពី​ឆ្នាំ ២០១៨ ​មាន​អ្នក​ស្លាប់​ដោយ​គ្រោះ​ថ្នា​ក់​ចរា​ចរណ៍​ ​៤៤ នា​ក់​ កើន​លើស​ឆ្នាំ​ ២០១៧ ដែលមានចំនួន​ ៩ ​នា​ក់​ បើ​ធៀប​នឹងរយៈពេល​ដូច​គ្នា។​

លោក ស ខេង ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវ​ត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ​កាលពីចុងខែមករាថា បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ពង្រឹង​វិធានការណ៍​ច្បាប់​ទប់​ស្កាត់​គ្រោះ​ថ្នាក់​ចរាចរណ៍​ឲ្យ​មានប្រសិទ្ធ​ភាព​ចាប់​ពី​ពេល​នេះ​ដល់​ឆ្នាំ២០២០។ បើ​តាម​លោក ស ខេង ប្រសិន​បើ​សមត្ថកិច្ច​មិន​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ទេ ចំនួន​អ្នក​ស្លាប់​អាច​កើន​ដល់​ជាង​៣ពាន់​នាក់​នៅ​ឆ្នាំ២០២០ ខណៈ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​សម្លាប់​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ជា​មធ្យម​ក្នុង​មួយថ្ងៃ​៥​នាក់ដដែល។

យ៉ាងណាក៏ដោយ នៅ​ឆ្នាំ​២០១៨ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​ចំនួន២៦៤​លើក ខណៈ​អ្នក​ស្លាប់​ថយ​ចុះ​ចំនួន​១៩​នាក់ និង​អ្នក​របួសថយ​ចុះ​ចំនួន​៧៦៩នាក់ ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ