បទយកការណ៍
ពលរដ្ឋនៅក្បែរស្ពានមុនីវង្សត្អូញត្អែរ រឿងស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥៩
ប្រជាពលរដ្ឋ ជាអ្នកប្រកបរបររកស៊ីនៅក្បែរស្ពានព្រះមុនីវង្សថ្មី តាមបណ្តោយផ្លូវជាតិលេខ ១ បានត្អូញត្អែរចំពោះការកកស្ទះចរាចរណ៍ស្ទើររាល់ថ្ងៃនៅលើស្ពាននេះ។ មានពលរដ្ឋខ្លះ ចាត់ទុកការស្ទះចរាចរណ៍ គឺជារឿងធម្មតាទៅហើយ។ ពួកគាត់បានលើកឡើងថា ការកកស្ទះនេះ ធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីជួញដូរ និងខាតពេលវេលាជាដើម។ ក្រៅពីនេះ ប្រជាពលរដ្ឋនៅក្បែរស្ពានព្រះមុនីវង្ស ក៏បានអំពាវនាវឲ្យអាជ្ញាធរជួយសម្រួលចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់បន្ថែមទៀត ក្រោយពីការស្ថាបនាផ្លូវជាតិលេខ ១ ចប់សព្វគ្រប់។