ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT

លោក ចាន់ តារា ៖ ហាង​លក់​ម៉ូតូ​ភ្នាក់​ងារ​ក្រសួង​អាច​ផ្តល់​ផ្លាក​លេខ ​និង​កាត​គ្រី​ម៉ូតូ​ជូន​អតិថិជន​ត្រឹម​ ១៥នាទី តាម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​ថ្មី​

 លោក ចាន់ តារា ៖ ហាង​លក់​ម៉ូតូ​ភ្នាក់​ងារ​ក្រសួង​អាច​ផ្តល់​ផ្លាក​លេខ ​និង​កាត​គ្រី​ម៉ូតូ​ជូន​អតិថិជន​ត្រឹម​ ១៥នាទី តាម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​ថ្មី​
 
លោក​ចាន់ តារា ​អគ្គនាយក​ដឹក​ជញ្ជូន​នៃ​ក្រសួង​សាធារណៈការ និ​ង​ដឹកជញ្ជូន​

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​នា​រាត្រី​នេះ​គឺ​ លោក​ ចាន់ តារា អគ្គនាយក​ដឹក​ជញ្ជូន​នៃ​ ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន។ ចាប់​ពី​ថ្ងៃ​ចន្ទ ទី​៣០ មករា នេះ​ត​ទៅ​ ហាង​លក់​ម៉ូតូរបស់​ភ្នាក់​ងារ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន ត្រឹម​រយៈ​ពេល​ខ្លី​ចន្លោះ​ពី​ ១០នាទី ទៅ ១៥​នាទី អាច​ចាប់​ផ្លាក​លេខ និង​ព្រីន​កាត​គ្រី​ម៉ូតូ ជូន​អតិថិជន​បាន​ហើយ បន្ទាប់​ពី​បំពេញ​ឈ្មោះ​ដើម្បី​រង​ចាំ​ការ​អនុញ្ញាត​ពី​ក្រសួង​តាម​អនឡាញ​ប៉ុណ្ណោះ។ ក្រៅ​ពី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ម្ចាស់​ម៉ូតូ និង​រថយន្ត​ដើម្បី​ទទួល​បាន​បណ្ណ​សម្គាល់​យាន​ជំនិះ​ ក្រសួងសាធារណៈការ​ និង​ដឹក​ជញ្ជូន​ ក៏​បាន​បើក​ដំណើរ​ការ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ មុខ​ងារ​ផ្សេង​ទៀត សម្រាប់​ ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​ជំនិះ​ ការ​ផ្តល់​បណ្ណ​បើក​បរ​យាន​យន្ត​ និង​កម្មវិធី​យល់​ដឹង​អំពី​ទ្រឹស្តី​នៃ​ការ​បើក​បរ​លើ​ទូរសព្ទ​ដៃ​ ផង​ដែរ។ លោក ចាន់ តារា សង្ឃឹម​ថា ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ថ្មី​នេះ នឹង​ចូល​រួម​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ និង​លុប​បំបាត់​ការ​យក​ថ្លៃ​សេវា​បន្ថែម​ក្រៅ​ផ្លូវ​ការ​ពី​សេវា​រដ្ឋបាល​សាធារណៈ​ទាំង​ស្រុង។


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ

    ប្រព័ន្ធ​សន្តិសុខ​សង្គម គួរ​តែ​ចាប់​ផ្តើម​អនុវត្ត​ឲ្យ​ពេញ​លេញ​សម្រាប់​អនាគត​គ្រូ​បង្រៀន​!​

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

    ការ​ផ្តល់​សេវា​សាធារណៈ​ប្រសើរ​ច្រើន តែ​មិន​ទាន់​រួច​ផុត​ពី​ការ​រិះ​គន់​នៅ​ឡើយ

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ខ្មែរ

    ទម្លាប់​​អាក្រក់​​ដែល​​ធ្វើ​​ឲ្យ​​ស្រអាប់​​ដល់​​កំណែ​ទម្រង់​​សេវា​សាធារណៈ!​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ