អានតួអត្ថបទ
បទសម្ភាស

លោក​ នេត្រ ភ​ត្រា​៖​«​ ពលរដ្ឋ​មាន​ពេល​១៥​ថ្ងៃ ​ដើម្បី​ដាក់​បណ្តឹង​សុំ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ប្រឆាំង​នឹង​ យឹម​ ទិ​ត្យ»

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ​នេះ ​សហ​ចៅក្រម​ស៊ើបអង្កេត ​បាន​ជូន​ដំណឹង​ដល់​ភាគី​ទាំងអស់​នៅ​ក្នុង​សំណុំរឿង​ ០០៤ ​ថា ​សហ​ចៅក្រម​ស៊ើប​អង្កេត​យល់​ឃើញ​ថា ​កិច្ច​ស៊ើបសួរ​លើ​ឈ្មោះ ​យឹម ទិ​ត្យ ​នៅក្នុង​សំណុំ​រឿង​០០៤ ​បាន​បិទ​បញ្ចប់​ហើយ​។​ លោក​នេត្រ ភ​ត្រា ​អ្នក​នាំពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម ​បាន​ឲ្យ​ដឹងថា ​ភាគី​ពាក់ព័ន្ធ​នានា​ចាប់ពី​ថ្ងៃនេះ​ទៅ​មាន​ពេល​១៥​ថ្ងៃ ​ដាក់​ភស្តុតាង​ថ្មី​ៗ​ប្រសិនបើ​មាន ​ដើម្បី​បន្ត​ឲ្យ​មាន​ការ​ស៊ើបសួរ​លើ​យឹម ទិ​ត្យ​។ ​លោក ​នេត្រ ភ​ត្រា ​បញ្ជាក់​ថា​នីតិវិធី​បន្ត សហ​ចៅក្រម​ស៊ើប​អង្កេត​​នឹង​​ចេញ​​ដីការ​​ដំណោះស្រាយ​ក្នុង​ចំណោម​ជន​សង្ស័យ​៤​រូប ​ថា​ជនសង្ស័យ​រូប​ណាខ្លះ​ដែល​នឹងត្រូវ​ចោទប្រកាន់ ​ហើយ ​ជនសង្ស័យ​ណាខ្លះ​ទៀត​នឹង​ត្រូវ​លើកលែង​ការ​ចោទ​ប្រកាន់​។ 

លោក​ នេត្រ ភត្រា​ មន្រ្តី​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម ​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​កាល​ពី​ថ្ងៃទី ​២១​ វិច្ឆិកា​ ឆ្នាំ​២០១៦​។​
លោក​ នេត្រ ភត្រា​ មន្រ្តី​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម ​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ដល់​វិទ្យុ​បារាំង​អន្តរជាតិ ​RFI ​កាល​ពី​ថ្ងៃទី ​២១​ វិច្ឆិកា​ ឆ្នាំ​២០១៦​។​ @Va Somnob
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ