ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/09 12h00 GMT
កម្ពុជា

សហ​ចៅ​ក្រម​ស៊ើប​អង្កេត​ពន្យល់​បន្ថែម​ពី​ការ​លើកលែង​ការ​ចោទ​ ​អ៊ឹម ចែម

media  
សាលាក្តីខ្មែរក្រហម។ @Google

សហ​​ចៅក្រម​​ស៊ើប​​អង្កេត ​​នៃ​​សាលា​​ក្តី​​ខ្មែរ​​ក្រហម ​​នៅ​​ថ្ងៃ​​ទី​​១០ ​​ខែ​​កក្កដា​​នេះ ​​បាន​​ចេញ​សេចក្តី​​សំអាង​​ហេតុ​​សម្រាប់​​ដីការ​​ដំណោះស្រាយ ​​ដែល​​បាន​​ចេញ​​កាល​ពី​​ថ្ងៃ​​ទី​​២២​​ខែ​​កុម្ភៈ​​ឆ្នាំ​​២០១៧​ ដោយ​​បាន​​លើក​លែង​​ការ​​ចោទ​ប្រកាន់​​លើ​ ​អ៊ឹម ចែម ​​ដោយសារ​​មិន​មាន​យុត្តាធិការ​​បុគ្គល​​គ្រប់​គ្រាន់​​។ ​ការ​​លើកលែង​​នេះ ​បាន​​ធ្វើ​​ឲ្យ​​សំណុំ​រឿង​​០០៤ ​​ដែល​​ស្ថិត​ក្រោម​​ការ​​ស៊ើប​​អង្កេត​​របស់​​សហ​​ចៅក្រម​​ស៊ើប​​អង្កេត​​នៅ​សល់​​តែ​​២​​រូប​​ប៉ុណ្ណោះ​​។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ខ្លួន​ដែលមាន​កំរាស់៧ទំព័រ សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​អង្គជំនុំជម្រះ​សាលាក្តី​ខ្មែរក្រហម បានលើកឡើង​ពី​ចំណុច​ពិចារណា​មួយចំនួន ក្នុងនោះ​មាន យុត្តាធិការ​បុគ្គល​និង​ជំហរ​របស់​សាលាក្តី​ខ្មែរក្រហម នៅក្នុង​ប្រព័ន្ធ​ច្បាប់​កម្ពុជា គោលការណ៍​ច្បាប់ព្រហ្មទណ្ឌ លក្ខណៈវិនិច្ឆ័យ​ក្នុងការ​អនុវត្ត​ឆន្ទានុសិទ្ធិ-ការធ្វើ​សេចក្តីសម្រេច​នៅក្នុង​រចនាសម្ព័ន្ធ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ការពិចារណា​អំពី​ភស្តុតាង-របាយការណ៍​ឆ្នាំ១៩៩៧ និង១៩៩៨ របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​របាយការណ៍​ឆ្នាំ១៩៨៤ របស់​រដ្ឋាភិបាល។

នៅក្នុង​សេចក្តីសន្និដ្ឋាន​លើ​យុត្តាធិការ​បុគ្គល សហ​ចៅក្រម​ស៊ើបអង្កេត​បានធ្វើការ​សន្និដ្ឋាន​ថា អ៊ឹម ចែម ស្ថិត​នៅក្រៅ​យុត្តាធិការ​បុគ្គល​របស់​សាលាក្តី​ខ្មែរក្រហម គឺ​ទី១ ដោយបាន​ពិចារណាលើ​ភ័ស្តុតាង​ពាក់ព័ន្ធ​នឹង​ទីតាំង​ឧក្រិដ្ឋកម្ម​ដែល​គាត់​ត្រូវបាន​ដាក់​ឲ្យ​ស្ថិតក្រោម​ការពិនិត្យ។ និង​ទី២ សូម្បីតែ​ពិចារណា​លើ​ភ័ស្តុតាង​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ផ្សេងទៀត ដែល​គាត់​មិនត្រូវ​បានដាក់​ឲ្យ​ស្ថិតក្រោម​ការពិនិត្យ​ក៏ដោយ ក៏​អ៊ឹម ចែម នៅតែ​ស្ថិត​នៅក្រៅ​យុត្តាធិការ​របស់​តុលាការ​ដដែល។

ការ​សន្និដ្ឋាន​របស់​ស​ហ​ចៅក្រម​ស៊ើបអង្កេត បញ្ជាក់ថា អ៊ឹម ចែម មិនមែនជា​មេដឹកនាំ​ជាន់ខ្ពស់ ហើយក៏​មិន​ស្ថិតនៅក្នុង​ចំណោម​ជន​ដែល​ទទួល​ខុសត្រូវ​ខ្ពស់បំផុត​នោះទេ ដោយ​សេចក្តីប្រកាស​លើកឡើងថា​គ្មាន​ភ័ស្តុតាង​ដែល​គាំទ្រ​ដល់​ការសន្និដ្ឋាន​ខាងលើ បើទោះបីជា​បាន​ពិចារណា​ទៅដល់​តួនាទី​របស់គាត់​នៅក្នុង​ឋានានុក្រម​របស់​កម្ពុជា​ប្រជាធិបតេយ្យ ​ឬក៏​ភាព​ធ្ងន់ធ្ងរ​នៃ​ការប្រព្រឹត្តិ​របស់​គាត់​ដែល​ត្រូវ​ចោទ​ប្រកាន់​ដែរ។

សូម​បញ្ជាក់​ថា​​អ៊ឹម ចែម​ គឺ​​ជា​​ជន​សង្ស័យ​​មួយ​រូប ក្នុង​ចំណោម​​ជន​សង្ស័យ​​ចំនួន​៣​រូប ដែល​​សាលាក្តី​ខ្មែរក្រហម​បាន​ចាត់បញ្ចូល​ទៅក្នុង​សំណុំរឿង០០៤​​។ ​អ៊ឹម​ ចែម ​ត្រូវ​បាន​ដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​ដោយ​កំបាំង​មុខ កាលពី​ថ្ងៃ​ទី​៣​ខែ​មីនា​ឆ្នាំ​២០១​៥​។​ក្រោយមក ​នៅ​ថ្ងៃ​ទី​២២​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧ ​តុលាការ​ បាន​លើកលែង​ការ​ចោទប្រកាន់​ រូបគាត់ ​ដោយហេតុថា​មិនមាន​យុត្តាធិការ​បុគ្គល​គ្រប់គ្រាន់​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ