បទយកការណ៍
ប៉ិគក់ខ្មែរក្បែរភ្នំបាសិតតម្លៃកើនឡើងតែទិន្នផលធ្លាក់ចុះ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១២
បរិមាណបន្លែផ្គត់ផ្គង់នៅប្រទេសកម្ពុជាជារៀងរាល់ឆ្នាំមានចំនួនប្រមាណជា ០,៩ លានតោន ក្នុងនោះមានការផ្គត់ផ្គង់បន្លែក្នុងស្រុក៤៤ភាគរយ និងបន្លែនាំចូល៥៦ភាគរយ។ តាមការសិក្សាស្រាវជ្រាវផ្សេងទៀតឲ្យដឹងថា បន្លែប្រមាណ២០០ ទៅ ៤០០តោនត្រូវបាននាំចូលពីប្រទេសក្បែរខាងមកក្នុងរាជធានីភ្នំពេញក្នុងមួយថ្ងៃៗ។ នៅក្នុងនាទីបទយការណ៍ថ្ងៃនេះ អ៊ឹង ប៊ុនថន សូមណែនាំលោកអ្នកស្តាប់ ឲ្យស្គាល់ពីការដាំដំណាំប៉ិគក់នៅជើងភ្នំបាសិតដែលជាតំបន់រមនីដ្ឋានទេសចរណ៍មួយនៅខាងជើងទីក្រុងភ្នំពេញ។