អានតួអត្ថបទ
បទសម្ភាស

លោកស្រី​ Wan-Hea Lee​ ៖​ ចំណុច​សំខាន់​ដំបូង​ដើម្បី​ការពារ​សុវត្ថិភាព​អ្នកកាសែត​គឺ​«វិជ្ជាជីវៈ»

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​យើង​នៅថ្ងៃនេះ ​គឺ​លោកស្រី​ វ៉ាន់ ហ៊ីលី (Wan-Hea Lee )​ តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា។ ការិយាល័យ​​នេះ​ សហការ​ជាមួយ​អង្គការ​យូណេស្កូ​បាន​រៀបចំ​សិក្ខា​សាលា​​មួយ​​នៅ​ថ្ងៃ​សុក្រ​នេះ​ក្រោម​ប្រធានបទ​«វិជ្ជាជីវៈ​សារព័ត៌មាន​និង​សន្តិសុខ​អ្នកកាសែត»។ ​ឆ្លើយតប​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ​ លោកស្រី ​វ៉ាន់ ហ៊ីលី​ បាន​ចាត់​ទុក​ការ​គោរព​វិជ្ជាជីវៈ​ឲ្យ​បាន​ត្រឹមត្រូវ​គឺជា​ចំណុច​សំខាន់​ដំបូង​គេ​ក្នុង​ការការពារ​សុវត្ថិភាព​អ្នកកាសែត។​ លោកស្រី​អះអាង​ថា​ ការិយាល័យ​របស់​លោក​ស្រី​រួម​ជាមួយ​អង្គការ ​យូណេស្កូ ​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការជួយ​បង្កើត​​យន្តការ​នានា​ដើម្បី​ជួយ​លើក​កម្ពស់​វិជ្ជាជីវៈ​សារព័ត៌​មាននៅ​កម្ពុជា។

លោកស្រី វ៉ាន់ ហ៊ីលី (Wan-Hea Lee ) ​តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលប​ន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​។ ​
លោកស្រី វ៉ាន់ ហ៊ីលី (Wan-Hea Lee ) ​តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលប​ន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​។ ​ RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ